កម្មករកម្មការិនី រោងចក្រទី១នៅ7NG បានដួលសន្លប់ជាបន្តបន្ទាប់ ទាំងព្រឹកចំនួន៨៤នាក់

អត្ថបទដោយ៖
Kien Sereyvuth

(កណ្ដាល): យ៉ាងហោចណាស់ ក៏មានកម្មករ កម្មការិនី រោងចក្រទី1  .7NG (ហៅ ឪណ្ឌូចិន  អឹភែរឹល ខេមបូឌា អិលធីឌី) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន ដួលសន្លប់ជាបន្តបន្ទាប់ ចំនួន៨៤នាក់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២២.ខែមិនា ២០១៩នេះ។

លោក រ័ត្ន សុភា នាយប៉ុស្តិ៍វិហារសួគ៌បានថ្លែងប្រាប់ ភ្នាក់យើងឲ្យដឹងថា:  រោងចក្រទី១ (ហៅ ឪណ្ឌូចិន  អឹភែរឹល ខេមបូឌា អិលធីឌី  នៅចំណុចខាងលើមាន កម្មករសរុបចំនួន៖៣.២៥០នាក់ ប្រុស២៦៧នាក់។ ហើយនៅព្រឹកមិញនេះ
កម្មករបានដួលសន្លប់៨៤នាក់ ស្រី  ក្នុងនោះក៍មាន ស្ត្រីមាន ផ្ទៃពោះ០២នាក់ផងដែរ។

ករណីខាងលើ មូលហេតុដែលបណ្ដាលឲ្យដួលសន្លប់នេះគឺ មកពី ធំក្លិនចេញពីតំណរបំពង់ទុយោខ្យល់ ដែលទើបតែផ្សារដែកហើយថ្មីៗហើយមិនជិត។ ចំពោះកម្មករដែលដួលសន្លប់ត្រូវបានសមត្ថកិច្ចជួយអន្តរាគម  បញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាលដើម្បីជួយសង្គ្រោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner