ចាប់បានហើយឃាត់ករដែលរំលោភហើយសម្លាប់នារីម្នាក់ នៅស្រុកមុខកំពូល
កណ្ដាល៖ រយៈពេលស៊ើបអង្កេតស្រាវជ្រាវពេល១៣ថ្ងៃ ទើបឈានកំណត់បានមុខសញ្ញាជនដៃដល់ក្នុងករណីឃាតកម្មសម្លាប់នារីរងគ្រោះឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ រស់នៅ ភូមិព្រែក ឬស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ម៉ោង១៣និង៤៧នាទី នៅក្នុងប្រឡាយភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានបំបែកសំណុំរឿងនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង០៨នាទី។
ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អន អឿន អាយុ១៨ឆ្នាំ នៅភូមិក្រោលគោ មុខរបរ កសិករ និងរាវលាស។ ប្រភពបានបន្តទៀតថា កន្លងមក ជនរគ្រោះ និងជនសង្ស័យ ជាសង្សារជាមួយគ្នាមានរយៈពេល១ឆ្នាំកន្លងមកហើយ ក្រោយមកបានដាច់ទំនាក់ទំនងគ្នាដោយសារជនសង្ស័យ មិនមានទូរសព្ទប្រើប្រាស់សម្រាប់ទាក់ទងគ្នា។ លុះមកដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅវលាម៉ោង១៨និង០០នាទីជនសង្ស័យ បានជិៈកង់ចេញពីផ្ទះរបស់ខ្លួន នៅភូមិក្រោលគោ ឃុំសំបួរមាស ក្នុងគោលបំណងទៅរកទិញថ្នាំញៀន នៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ពេលជិៈកង់មកដល់គល់ស្ពានលីយ៉ុងផាត់ ព្រែកព្នៅ បានជួបជនរងគ្រោះ កំពុងដើរឆ្លងកាត់ស្ពាន មកត្រើយខាងកើត ពេលនោះជនសង្ស័យ បានសួរជនរងគ្រោះថា ទៅណា នារីរងគ្រោះឆ្លើយថា មកផ្ទះនៅភូមិព្រែកឬស្សី ជួយជូនខ្ញុំ ឌុបមកផ្ទះបានដែរឬអត់?
ជនសង្ស័យឆ្លើយថាយល់ព្រម ហើយក៏ឌុបជនរងគ្រោះចូលត្រឡប់មកភូមិវិញ ពេលធ្វើដំណើរកាត់ចូលមកដល់កន្លែងកើតហេតុ បានអង្គុយសារសងគ្នាមួយសន្ទុះធំ ក្រោយមកជនសង្ស័យ បានសុំរួមភេទ ប៉ុន្តែនារីរងគ្រោះ មិនយល់ព្រម ជនសង្ស័យ បានស្ទុះទៅយកឈើចង្កូតទូក ដែលនៅលើវាលស្មៅក្បែរនោះ មកវាយជនរងគ្រោះពីក្រោយចំនួន២ដងបណ្ដាលឲ្យជនរងគ្រោះ ដួលផ្កាប់មុខបែកឈាមបន្ទាប់មកជនសង្ស័យ បានទាញផ្ងារជនរងគ្រោះ ហើយវាយថែមជាច្រើនដងថែមទៀតលើផ្នែកមុខ និងក្បាល បន្ទាប់បានស្រាតខោខ្លី ចេញពីខ្លួន ក្នុងបំណងរំលោភ ដោយឃើញមានចេញឈាមច្រើនពេកជនសង្ស័យ មានការភ័យខ្លាច ក៏រត់ចោលខោខ្លី បន្សល់ទុកខោខ្លី នៅកន្លែងកើតហេតុរួច ជិះកង់វិលត្រឡប់ មកផ្ទះវិញ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចមូលហេតុនៃ ការសម្លាប់ ១)ស្របពេលដោយចៃដន្យ ជនសង្ស័យជិៈកង់ទៅរកទិញថ្នាំញៀន នៅគល់ស្ពាន លីយ៉ុងផាត់(ព្រែកព្នៅ) បានជួបជនរងគ្រោះ កំពុងដើរ ហើយបានពឹងជនសង្ស័យឲ្យជួយជូនឌុបមកភូមិផ្ទះរបស់ខ្លួន នៅភូមិក្រោលគោ ឃុំសំបួរមាសស្រុកមុខកំពូល។ ២)មានគំនុំ ជាមួយជនរងគ្រោះដែលជាអតីតសង្សាររបស់ខ្លួនទៅមានប្រុសថ្មី ហើយនឹងទៅរៀបការជាមួយអ្នកថ្មី នាពេលខាងមុខ។ បន្ទាប់មកបានសុំរួមភេទ តែជនរងគ្រោះ មិនព្រមឲ្យរួមភេទ ទើបធ្វើសកម្មភាព យកឈើចង្កូតទូកវាយជនរងគ្រោះបណ្ដាលឲ្យស្លាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅស្នងការខេត្តកណ្ដាល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយ ខាត់.សុខឿន