កុមារាម្នាក់ត្រូវរថយន្តដឹកដែកបុក បណ្ដាលឲ្យបាក់ក្ដោងច្រមុះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តដឹកដែករបស់ក្រុមហ៊ុនយីហោ «សាលាអន្តរជាតិអាម៉េរិកាំងប្រ៊ិដ» បើកបត់ចូលឃ្លាំងមិនប្រយ័ត្ន ជ្រុលទៅបុកសិស្សសាលាមីគីវេ បណ្ដាលឲ្យរងបួសបាក់ក្ដោងច្រមុះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ២១៧ មុខឃ្លាំងដែកយីហោអន្តរជាតិអាម៉េរិកាំងប្រ៊ិជ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ កុមារារងគ្រោះឈ្មោះ រឿន សៀនហាយ អាយុ១២ឆ្នាំ រៀននៅសាលាមីគីវេ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមប្រព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ១តោនកន្លះពណ៌ខៀវ ពាក់ស្លាកលេខកំពុងស្ពឺ 2A -0127 បើកបរក្នុងទិសដៅពីជើងមកត្បូង មកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវចូលមកឃ្លាំង តែជ្រុលទៅបុកកុមារាកំពុងតែជិះកង់ ដែលទើបនឹងចេញពីរៀន បណ្ដាលឲ្យរងរបួសរលាតដៃជើង និងបាក់ក្ដោងច្រមុះ ហើយតៃកុងរថយន្តមិនឈប់មើលទេ ក៏បានបើករថយន្តចូលទៅក្នុងឃ្លាំងធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។

ភ្លាមៗនោះដែរ សមត្ថកិច្ចប៉ុស្តិ៍ដង្កោ បានចុះមកដល់កន្លែងកើតហេតុ និងបានហៅតៃកុងរថយន្តមកទទួលខុសត្រូវទៅជនរងគ្រោះ ក្រោយក៏មានតំណាងខាងក្រុមហ៊ុន ចេញមកដឹកក្មេងរងគ្រោះទៅមន្ទីពេទ្យ ដោយខាងក្រុមហ៊ុនចេញថ្លៃធ្យាបាលដើម្បីបញ្ចប់រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner