ក្រុមការងារយេនឌ័រកងទ័ពជើងគោក នាំយកថវិកាសមាគម និងសប្បុរសជន ជូនយោធិននារីលំហែមាតុភាព
ថវិកាសមាគមយេនឌ័រកងទ័ពជើងគោក ចំនួន៤០ម៉ឺនរៀល និងថវិកាសប្បុរសជនចំណុះបញ្ជាការដ្ឋាន
កងទ័ពជើងគោកចំនួន ៥០ម៉ឺនរៀល និង១១០ដុល្លារសហរដ្ឋអាម៉េរិកត្រូវបានក្រុមសមាគមយេនឌ័រកងទ័ពជើងគោកនាំយកទៅជូនយោធិននារីលំហែមាតុភាពចំនួន០២រូប នៅក្នុងការិយាល័យទី៤ កងទ័ពជើងគោក។ ក្រុមយេនឌ័របានអញ្ជើញចុះសាកសួរសុខទុក្ខដល់ផ្ទះយោធិនលំហែមាតុភាព រួមមាន លោកស្រីវរសេនីយ៏ត្រី ប៊ុន ចន្នីការ នាយរងផ្នែកបរិក្ខារ ការិយាល័យទី៤ ស្ថិតនៅសង្កាត់បឹងកេង
កង១ និងលោកស្រី អនុសេនីយ៏ទោ ឈៀង ស្រីមុំ ជំនួយការដឹកជញ្ជួន ការិយាល័យទី៤កងទ័ពជើងគោក ស្ថិតនៅសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
លោកជំទាវ ឧត្តមសេនីយ៍ត្រី ខឹម បូណា នាយសេនាធិការង ប្រធានក្រមការងារយេនឌ័រកងទ័ពជើង
គោក តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈរ បូរី មាស សុភា ប្រធានកិត្តិយសក្រុមការងារយេនឌ័រកងទ័ពជើងគោក បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវប្រធានកិត្តិយស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ជូនចំពោះយោធិននារីទាំងអស់ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខ កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន យុទ្ធនារីយើងជាបន្តបន្ទាប់។ លោកជំទាវ ខឹម បូណា ក៏បានបញ្ជាក់ទៀតថា ការបង្កើតឲ្យមាននូវសមាគមយេនឌ័រនេះ ឡើងក្នុងគោលបំណងដើម្បីទ្រទ្រង់ការងារយេនឌ័រកងទ័ពជើងគោក និងម្យ៉ាងទៀតដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងថ្នាក់លើ និងថ្នាក់ក្រោម រវាងកងទ័ព និងកងទ័ព កងទ័ព និងគ្រួសារកងទ័ព ហើយមានទិសដៅជួយដោះស្រាយរាល់ការលំបាករបស់កងទ័ព និងគ្រួសារកងទ័ពរួមមាន ការទទួលមរណះភាព សង្គ្រោះបន្ទាន់ លំហែមាតុភាព និងគ្រោះអគ្គិសភ័យផ្សេងៗ។
នៅក្នុងឱកាសនោះលោកស្រី វរសនីយ៍ត្រី ប៊ុន ចន្នីកា និងលោកស្រី ឈៀង ស្រីមុំ ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ឈរ បូរី មាស សុភា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ថ្នាក់ដឹកនាំ នាយ ពលទាហានចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកទាំងអស់ ពិសេសក្រុមការងារយេនឌ័រកងទ័ពជើងគោក និងសប្បុរសជនទាំអស់ ដែលបានឈ្លាតឱកាសអញ្ជើញជួបសួរសុកទុក្ខដោយផ្ទាល់និងនាំយកថវិការទាំងនេះមកផ្តល់ដល់យើងខ្ញុំសម្រាប់ការជួយដោះស្រាយការលំបាកនាពេលនេះផងដែរ៕ម.ន