បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម ទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម ទៅតុលាការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីពួកគេធ្វើសកម្មភាពលួចម៉ូតូម៉ាកស្កុបពី ពីជនរងគ្រោះកាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅផ្ទះជួល ផ្លូវលំ ក្នុងក្រុម៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយព្យាយាមរត់គេចខ្លួន បន្ទាប់មកកម្លាំងជំនាញក៏ស្រាវជ្រាវចាប់បាន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អង់ លីចិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ។ ចំណែកជនសង្ស័យទាំង៣នាក់ ទី១)ឈ្មោះ សេង ហុង ហៅហេង ហៅតឿ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២)ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ (ទាំង២នាក់មានផ្ទុកសារធាតុញៀន ពាក់ព័ន្ធករណីលួចម៉ូតូស្កុបពី និងជាមុខសញ្ញាចោរធ្លាប់លួចរថយន្តកាលពី១ឆ្នាំមុន)។ ឯជនសង្ស័យទី៣)ឈ្មោះ ចាន់ នី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ (ជាប់ពីបទទទួលផលចោរកម្ម)។

ដោយឡែកវត្ថុតាងដកហូតរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្តាល 1AD-0681 ស្លាកលេខម៉ូតូចំនួន២គ្រឿង (បាត់ដំបង 1AE-5054 , ភ្នំពេញ 1GB-6967 ) ដុំសោម៉ូតូ១ កូនសោ និងទួរឡឺវីស មួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner