លោកជំទាវ ម៉ែន សំអន៖ ទោះជាពេលប្រទេសជាតិមានសន្តិភាពទាំងស្រុងក្តី ក៏កងកម្លាំងប្រដាប់ អាវុធនៅតែមានតួនាទី តែងតែឈានមុខ រួមសុខរួមទុក្ខ ជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជួយសម្រាលនូវទុក្ខលំបាកគ្រប់បែបយ៉ាង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២១ខែមីនានេះ បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្តីពី “សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល” ដែលបានប្រារព្ធនៅវិមានសន្តិភាព។ នៅក្នុងឱកាសសសិក្ខាសាលានាថ្ងៃនេះ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងកាពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រី ភាពមានប្រសាសន៍បញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យឡើងវិញនូវលទ្ធភាពការងារសម្ព័ន្ធមេត្រីភាពរយៈពេក៣ឆ្នាំកន្លងមក ដើម្បីលើកទឹកចិត្តដល់ដៃគូសម្ព័ម្ធមេត្រីភាព ឲ្យធ្វើសកម្មភាព ពង្រឹងការងារសម្ព័ន្ធមេត្រីភាពឲ្យបានសកម្មបន្ថែមទៀត។ ពង្រឹង និងពង្រីកសមិទ្ធិផលការងារសម្ព័ន្ធមេត្រីភាព និងតម្រង់ទិសឲ្យមានគុណប្រយោជន៍ជាយុទ្ធសាស្ត្រយូរអង្វែង កៀងគរទាក់ ទាញឲ្យបានច្រើនបន្ថែមទៀត នូវការចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រីភាព ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៍ទៅរស់នៅក្នុងសង្គមស៊ីវិល។
ការងារសម្ព័ម្ធមេត្រីភាព ជានិច្ចកាលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីយកចិត្តទុក ដាក់ជំរុញអនុវត្តឲ្យស្ថិតនៅជាប្រពៃល្អផូរផង់ ជាពិសេសនៅក្នុងដំណាក់កាលថ្មី ដែលកងយោធពលខេមរភូមិន្ទបានខិតខំកសាងពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិ និងត្រៀមខ្លួនដើម្បីការពារអធិប តេយ្យ បូរណភាពទឹកដី និងថែរក្សាសណ្តាប់ធ្នាប់ សាធារណៈបម្រើឲ្យភូមិឃុំមានសុវត្ថិភាព។ បច្ចុប្បន្នការងារសម្ព័ម្ធមេត្រីភាព មានស្ថាប័នរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជន និងសប្បុរសជនសរុបចំនួន៣២០ បានចងសម្ព័ម្ធមេត្រីភាពជាមួយ៨៩កងឯកឯកភាពនៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍លើកឡើងថា សិក្ខា សាលាថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលមួយដែលបានរៀបចំឡើង ក្នុងគោលបំណង ដើមី្បពង្រឹ ង និងជំរុញការយកចិត្តទុដាក់ដល់ការអនុវត្តការងារសម្ព័ន្ធ មេត្រីភាព ដែលជាកិច្ចការដ៏មានសារៈសំ ខាន់ ហើយក៏ជាឱកាសមួយដើម្បីពិនិត្យ វាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយនូវអ្វីដែលយើងអនុវត្តបានកន្លងមក អ្វីដែលយើង អនុវត្តមិនទាន់បានបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និងទិសដៅភារកិច្ច សម្រាប់អនុវត្តនាពេលខាងមុខ ប្រកបដោយភាពរលូន និងសម្រេចបានជោគជ័យ តាមគោលដៅ ដែលអង្គសិក្ខាសាលា។ លោកជំទាវបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបាន រួមចំណែកដ៏ថ្លៃថ្លាក្នុងកិច្ចការពារជាតិ ដោយស្មារតីស្នេហាជាតិ ដ៏ស្មោះស្ម័គ្រ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិតបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេច បានក្នុងរយៈពេលកន្លងមក របស់អង្គភាព កងទ័ព និងកងគរបាលជាតិ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការការពារអធិបតេយ្យ ភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ឆន្ទៈមោះមុត វិន័យ ថ្លៃថ្នូរ ស្មារតី ស្នេហាជាតិ និងការតស៊ូអត់ធ្មត់ អង់អាចក្លាហាន ដោយឈរជើងយ៉ាងរឹងមាំ ត្រៀម ការពារទឹកដីយើង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បញ្ជាក់ទៀតថា ទោះជាពេលប្រទេស ជាតិ មានសន្តិភាពទាំងស្រុងក្តី ក៏កងកម្លាំងប្រដាប់អាវុធទាំងអស់ មានតួនាទី តែងតែ ឈានមុខ រួមសុខរួមទុក្ខជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជួយសម្រាលនូវទុក្ខលំបាកគ្រប់បែបយ៉ាងរបស់ប្រជាជន ជាពិសេស នៅពេលប្រជាជនជួបការលំបាក ដូចជាពេលមានគ្រោះ រាំងស្ងួត ទឹកជំនន់ និងគ្រោះ មហន្តរាយធម្មជាតិផ្សេងៗទៀត។ ដូចគ្នាដែរប្រជាជន និងស្ថាប័ន អង្គភាព ស៊ីវិល ក៏ត្រូវមានតួនាទីសំខាន់ រួមចំណែក ក្នុងចលនាការពារជាតិរបស់យើង ពោល គឺជាប្រភពមិនចេះរីងស្ងួតនៃការផ្គត់់ផ្គង់កម្លាំងជ្រើសរើសទ័ព ប្រភពនៃកម្លាំងធនធាន និងការលើកទឹកចិត្តដល់កង ទ័ព។ លោកជំទាវបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្ដីសម្រេចស្ដីពីការរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន អង្គភាព ស៊ីវិល ក្នុងគោល បំណងលើកទឹកចិត្ត ស្ថាប័ន អង្គភាព ស៊ីវិល ឲ្យរួមចំណែកក្នុងវិស័យការពារជាតិ និងជួយដោះស្រាយការលំបាកនានា របស់អង្គភាពកងកម្លាំងប្រដាប់អាវុធយើង ឲ្យបានប្រសើរឡើងមួយកម្រិតទៀត ក៏ដូចផ្សារភ្ជាប់ សមរភូមិមុខ និងសមរភូមិក្រោយជិតស្និទ្ធជាមួយគ្នា រួមចំណែក ការពារជាតិ មាតុភូមិ។
ជាលទ្ធផល ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន បានចុះជួបសំណេះសំណាល ផ្តល់ជំនួយ ជាស្បៀងអាហារ អាវ ភ្លៀង អាវរងា សម្ភារផ្សេងៗ ថ្នាំពេទ្យ សាងសង់បន្ទាយ លេណដ្ឋាន និងផ្តល់ ថវិកា ជាច្រើន ដល់អង្គភាពកងទ័ព និងកងនគរបាល យើងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ យើង ដល់ទីតាំងឈរជើងយ៉ាងស្រស្រោកសស្រាំ។ បើគិតជាថវិកាមានចំនួនរាប់រយលានដុល្លារ៕ម.ន