អាជ្ញាធរគ្រឿងញៀនបើកសន្និបាតប្រចាំឆ្នាំ
អត្ថបទដោយ៖
Kien Sereyvuth
សន្និបាតប្រចាំឆ្នាំ២ថ្ងៃរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រព្រឹត្តទៅនៅថ្ងៃទី២០មីនានេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កម្ពុជាបានចាប់ផ្តើមធ្វើយុទ្ធនាការព្រមគ្នាបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសតាំងពីដើមឆ្នាំ២០១៧ និងឆ្នាំ២០១៩ នេះ គឹជាឆ្នាំទី៣ហើយ។ សេចក្តីរាយការណ៍បាន កត់សម្គាល់ថាបញ្ហាគ្រឿងញៀន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បើទោះបីជាមានការបង្ក្រាបខ្លាំងក្លា បញ្ហាគ្រឿងញៀននេះកាន់តែមានកំណើនគួរឲ្យព្រួយបារម្ភ ជាពិសេសកំណើននៃការប្រើ ប្រាស់ បាននាំឲ្យមានក្តីបារម្ភចំពោះអនាគតរបស់យុវវ័យកម្ពុជាបើសិនជាមិនមានវិធានការប្រសិទ្ធភាពណាមួយទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះទេ៕