កម្ពុជាត្រៀមនាំកប៉ាល់អគ្គីសនីពីប្រទេសតួកគីមកដាក់ក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជាត្រៀមនឹងជួលកប៉ាល់ផលិតអគ្គីសនីរបស់ប្រទេសតួកគី ដើម្បីការដោះស្រាយចំពោះមុខនូវវិបត្តិខ្វះអគ្គិសនី។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំពីគម្រោងជួលកប៉ាល់អគ្គីសនីតួកគីនេះ នៅថ្ងៃ ទី២០មីនានេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករក្នុងខេត្តពោធិ៍សាត់។ អគ្គីសនីកម្ពុជា បានពន្យល់មុននេះថា តម្រូវការអគ្គីសនីនៅឆ្នាំ២០១៩ បានកើនឡើងយ៉ាងគំហុកលើសពី ការរំពឹងទុក។ ក្នុងពេលដែលកំពុងប្រឈមនេះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ប្រទេសថៃបានជួយការផ្គត់ផ្គង់អគ្គិសនី៨០មេហ្គាវ៉ាត់ជាបន្ថែមដល់កម្ពុជា ចំណែកប្រទេសឡាវបានជួយបន្ថែម ១០មេហ្គាវ៉ាត់ និងប្រទេសវៀតណាមបានសន្យាជួយរក្សាការផ្គត់ផ្គង់អគ្គិសនីឲ្យនៅដដែល បើទោះបីជាភាគខាង ត្បូងប្រទេសវៀតណាម កំពុងជួបបញ្ហាខ្វះខាតអគ្គិសនីដូចគ្នានោះក៏ដោយ។ នៅជាមួយគ្នានោះថែមទៀត រោងចក្រអគ្គិសនីដើរដោយថាមពលព្រះអាទិត្យទំហំ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ ក៏គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅពាក់កណ្តាលខែ មេសាខាងមុខនេះថែមទៀត ផងដែរ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner