ភ្លើងរាលឆេះផ្ទះអតីតយុទ្ធជននៅឃុំបន្ទាយនាងស្រុកមង្គលបូរី ខណះអាកាសក្តៅហួតហែង
បន្ទាយមានជ័យ៖ ភ្លើងរាលឆេះផ្ទះអតីតយុទ្ធជននៅឃុំបន្ទាយនាងស្រុកមង្គលបូរី. ខណះអាកាសធាតុកំពុងឡើងកំដៅ ក្តៅហួតហែង ។ដូច្នេះសូមបងប្អូនពលរដ្ឋផ្សេងទៀតដែលមិនទាន់រងគ្រោះសូមប្រុងប្រយ័ត្នខ្ពស់ ។
នេះបើតាមលោករ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៩ ។
មន្ត្រីនគរបាលប៉ុស្តិ៍តដ្ឋបាលឃុំបន្ទាយនាងអោយដឹងថា : ភ្លើងឆេះនោះកើតឡើងកាលពីម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១៤ មីនា ឆ្នាំ២០១៩ នៅភូមិព្រៃចង្ហាលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
ភ្លើងរាលឆេះផ្ទះរបស់ឈ្មោះកែវ យេ តែឈ្មោះក្នុងបញ្ជីអតីតយុទ្ធជន ម៉ែន នាវ ភេទ ប្រុសអាយុ ៥៨ ឆ្នាំអស់ផ្ទះ១ខ្នងទំហំ៨ គុណ៩ម៉ែត្រ និងសម្ភារះអស់មួយចំនួន ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។