បុរស២នាក់ រកស៊ីឈ្នួលដោះមីន ត្រូវមីនផ្ទុះស្លាប់នៅខេត្តឧត្តរមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាលោក ហេង រតនា បានឲ្យដឹងថា នៅវេម៉ោង១និង១០នាទីថ្ងៃ១៤មីនានេះ ប្រជាពលរដ្ឋចំនួន៣ នាក់ ស៊ីឈ្នួលបោសសំអាតគ្រាប់មីន បានទទួលរងគ្រោះថ្នាក់ផ្ទុះមីនតោន។

ក្នុងហេតុណរណ៍នោះ បណ្តាលឲ្យផ្ទុះស្លាប់ ២ នាក់ និងម្នាក់ទៀតពុំរងរបួសទេ។  ហេតុការណ៍ផ្ទុះមីនតើននោះ កើតឡើងនៅលើដីចំការរបស់ ឈ្មោះ មាន សីហា ភេទប្រុស ចំណុចផ្លូវបារាំង ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។  ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំរស់នៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខរី ខេត្តបាត់ដំបង និងម្នាក់ទៀតមានឈ្មោះ ម៉ៅ កំសត់ ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ចំណែកឈ្មោះ តែម ប៊ុនធីម អាយុ៤៩ឆ្នាំ នៅត្រពាំងបី ឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ពុំរងរបួសទេ។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បាន អំពាវនាវឲ្យប្រជាពលរដ្ឋចៀសវាង ដាច់ខាតកុំប្រកបមុខរបររកស៊ីដោះមីនដោយគ្មានការហ្វឹកហ្វឺន និងសម្ភារបច្ចេកទេសត្រឹមត្រូវ ហើយមុខរបរបែបនោះ ជាទង្វើមុខច្បាប់ និងប្រថុយប្រថានជីវិតខ្លួនឯង។ ជាមួយគ្នានោះដែរ លោកបានអំពាវនាវដល់ ម្ចាស់ដីដែលសង្ស័យថាជាដីមានកប់គ្រាប់មីន សូមកុំជួលអ្នកគ្មានជីវជីវៈដោះមីន និងអង្គភាពច្បាស់លាស់មកបោសំអាតដីរបស់ខ្លួនព្រោះថា អាចគ្រោះថ្នាក់អ្នកដោះមីននោះ ឬក៍ម្ចាស់ដីខ្លួនឯងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner