រដ្ឋាភិបាលកូរ៉េ នឹងផ្តល់ជំនួយឥតសំណងជាទឹកប្រាក់៧លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចកម្ពុជា-កូរ៉េ

ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិក្សារវាង កយការ (KOIKA)  និងក្រសួងអប់រំ យុវជន និងកីឡា ស្តីពីគំម្រោងបង្កើតប្រព័ន្ធបណ្តុះធុរៈកិច្ច រវាងសាលា និងវិស័យឧស្សាហ៍កម្ម នៅប្រទេសកម្ពុជា ដែលរៀបចំឡើង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងអប់រំយុជន និងកីឡា។ កំណត់ហេតុនៃកិច្ចពិភាក្សា នឹងត្រូវបានចុៈហត្ថលេខាដោយ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា និងលោកស្រី ប៊ែក ស៊ុកហ៊ី អនុប្រធានទីភ្នាក់ការសហប្រតិបត្តិការកូរ៉េ។

យោងតាមកំណត់ហេតុខាងលើនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើតការចាប់ផ្តើមប្រព័ន្ធអេកូ និង     បណ្តាញទីផ្សានៅកម្ពុជា តាមរយៈបង្កើតប្រព័ន្ធមួយ ដើម្បីជំរុញការបង្កើតក្រុមហ៊ុនថ្មីៗ នៅតាមបណ្តាសាកលវិទ្យាល័យដែលឈានមុខគេនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវបានអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ រដ្ឋាភិបាលកូរ៉េនឹងផ្តល់ជំនួយដែលមានទឹកប្រាក់៧លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការសាងសង់មជ្ឈមណ្ឌលបណ្តុៈធុរៈកិច្ចថ្មី កម្ពុជា-កូរ៉េ និងគាំទ្រ កសាងសមត្ថភាពសម្រាប់ប្រតិបត្តការមជ្ឈមណ្ឌល ពង្រឹងការប្រកួតប្រជែងចាប់ផ្តើមធុរៈកិច្ចថ្មី និងផ្សព្វផ្សាយគាំទ្រកម្មវិធីការចាប់ផ្តើមធុរៈកិច្ច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លើសពីនេះទៀត គម្រោងនេះនឹងបង្កើតការងារដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ជំនាញវិជ្ជា  ជីវៈក្នុងវិស័យឧស្សាហ៍កម្ម ខណៈដែល កយកា (KOIKA)  មានគម្រោងដាក់មូលដ្ឋានគ្រឹះ សម្រាប់ពង្រីកឧស្សាហកម្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីពង្រីកការប្រកួតប្រជែងថ្នាក់ជាតិ ពីចក្ខុវិស័យរយៈពេលវែង។
នៅក្នុងពិធីចុះហត្ថាលេខានេះ លោកស្រី ប៊ែក ស៊ុកហ៊ី បានកោតសរសើចំពោះសមិទ្ធផលនានា ដែលប្រទេសកម្ពុជា មានក្នុងអំឡុងពេលប៉ុន្មានទស្សវត្យន៍កន្លងមកនេះ ដោយរក្សាបានជាមធ្យម៧%។ លោកស្រី រំពឹងទុកថា នៃគម្រោងនេះ នឹងចូលរួមចំណែកដល់ពិពិធកម្មឧស្សាហកម្មរបស់ប្រទេសកម្ពុជា ដែលជួយប្រទេសកម្ពុជា ឲ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចេរភាពនាពេលអនាគត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner