នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងករណីគ្រឿងញៀន

ភ្នំពេញ៖ បើតាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ នៅ២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងរបាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅផ្លូវបេតុង ភូមិភ្នំបេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ហង្ស សុភក្ត្រ័ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បន្ទាប់មក នៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទី១)ឈ្មោះ ពុធ សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ ២)ឈ្មោះ លន វន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ ៣)ឈ្មោះ ចាន់ ទ្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្ទះ ៤)ឈ្មោះ លី ពន្លក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មរសំណង់ និង៥)ឈ្មោះ ដា រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ  មុខរបរសន្តិសុខ (អ្នកទាំង៥ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ)។
សម្ភារដកហូតមាន៖ ក្រាមសថ្លា៤ថង់តូច ម៉ូតូ៣គ្រឿង និងទូរសព្ទដៃ៤គ្រឿង។ ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរចប់សព្វគ្រប់ ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនិតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner