ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ ពាក់ព័ន្ធ​នឹងគ្រឿងញៀន​

ភ្នំពេញ​៖ បើយោងតាមប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ បញ្ជាក់​ថា​នៅ​ព្រលប់​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ដេីម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដ៏​ច្រើន​សម្បើម​។ ក្នុងការ​ចាប់​ខ្លួន​ឧកញ៉ា​ គិត​ ធាង​ ក្នុង​ភូមិគ្រឹះ​ក្នុង​ខណ្ឌ​ទួលគោក​នេះ​ បន្ទាប់​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ប្រកាស​បញ្ជាឱ្យស្រាវជ្រាវ ស៊ើបអង្កេត ដល់​ឫស​គល់​ពាក់ព័ន្ធមេខ្លោង និង​អ្នក​នៅពីក្រោយនៃអំពើជួញដូរគ្រឿងញៀនដ៏ធំ​សម្បើម​របស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក​។ សម្តេច​តេជោ​ បានសង្កត់​ធ្ងន់​ថា​ “យើងមិនអាចអត់ឱនឱ្យបានឡើយ”។

ប្រសាសន៍​សម្តេច​តេជោ​ ធ្វើ​ឡើង​ក្នុង​ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ តែទោះបី​យ៉ាងណា​ នៅពេល​នេះ​ គេ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​នៅ​ឡើយ​ទេ ហើយក្រុមការងារយើងនឹងបន្តលម្អិតនៅពេលក្រោយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner