នាយឧត្តមសេនីយ៍ នេត សាវឿន៖ ឧកញ៉ា គិត ធាង ត្រូវបាននាំខ្លួនតាមដីកាតុលាការ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិច ថា កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ពាក់់ព័ន្ធរឿងគ្រឿងញៀន តាមដីការបស់តុលាការ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់អង្គភាពព័ត៌មានថា៖ «កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនឧកញ៉ា គិត ធេង នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក»។ នៅពេលនេះ ឧកញ៉ា គិត ធាង កំពុងត្រូវបាន សាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។





ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។