ជនជាតិចិនម្នាក់ ត្រូវជនមិនស្គាល់មុខអាករសម្លាប់ក្នុងឃ្លាំងរោងចក្រ សឺពីយ៉ា នៅខណ្ឌពោធិ៍សែនជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានមិត្តភក្ត្ររួមការងារប្រទះឃើញស្លាប់នៅក្នុងបន្ទប់ ដោយមានស្នាមអារក កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់កន្លែងសម្រាកក្នុងឃ្លាំងបរិវេណរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន នៅជាប់ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅកន្លែងឃ្លាំងស្តុកអីវ៉ាន់រោងចក្រខាងលើ មានអ្នកស្នាក់នៅជាជនជាតិចិន២នាក់ (ជនរងគ្រោះ និងមិត្តភក្ត្ររួមការងារ)។ មុនពេលកើតហេតុកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ជាមិត្តភក្តិរួមការងារនឹងជនរងគ្រោះ មិនបានស្នាក់នៅជាមួយជនរងគ្រោះឡើយ ដោយរវល់ទៅដេកផ្ទះសង្សារ។

មិត្តភក្ត្រជនរងគ្រោះបានទូរសព្ទមកជនរងគ្រោះ តែមិនលើកទទួល ហើយឆាតក៏មិនឆ្លើយតប រហូតមកដល់យប់ថ្ងៃទី១០ ខែមីនា មិត្តភក្ត្រជនរងគ្រោះ បន្ទប់ឃ្លាំងកន្លែងដេកវិញ តែបន្ទប់ត្រូវបានជាប់សោ ហើយរូបគេក៏ព្យាយាមទូរសព្ទរកជនរងគ្រោះ តែមិនលើក ទើបហៅសន្តិសុខ មកជួយផ្លោះរបងចូល ហើយគាស់ទ្វារចូលក្នុងបន្ទប់ ទើបប្រទះឃើញ ជនរងគ្រោះស្លាប់ដោយមានស្នាមអាកបាត់ទៅហើយ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។

ក្រោយពីពេលសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យរួច ជនរងគ្រោះពិតជាមានស្នាមអាក ដោយសមត្ថកិច្ចសន្និដ្ឋានថា ពិតជាករណីឃាតកម្ម។ បន្ទាប់ពិនិត្យចប់សព្វគ្រប់ សពជនរងគ្រោះ ត្រូវសមត្ថកិច្ចរៀបចំចាត់ចែង និងទាក់ទងទៅសាច់ញាតិមកទទួលតាមក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner