តំណាង ឯកឧត្តម ហ៊ុន ម៉ាណែត នាំយក គ្រឿងសម្ភារបរិក្ខាពេទ្យ និងអំណោយ ប្រគល់ជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគី៥ស្ថិតក្នុងខេត្តបាត់ដំបង
គ្រឿងសម្ភារបរិក្ខាពេទ្យច្រើនមុខ និងអំណោយ ដែលមានតម្លៃសរុបជាង១លានដុល្លារ របស់ ឯ,ឧឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ត្រូវបានយកទៅប្រគល់ជូនអ្នកជំងឺ និងស្នងការរដ្ឋាននគរបាល មន្រ្តីយោធា ដែល កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យយោធភូមិភាគី៥ ស្ថិតក្នុងខេត្តបាត់ដំបង ។ ពិធីប្រគល់ និងទទួលអំណោយនេះ ធ្វើឡើងនៅព្រឹកថ្ងែទី០៩ ខែមិនា ឆ្នាំ២០១៩ ។
ឯកឧត្តម ណុប ដារ៉ា និងក្រុមការងារ បានប្រគល់ជូនអំណោយពីបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរ-អាមេរិក, ប្រជាពលរដ្ឋអាមេរិក និងអំណោយឯ,ឧ ហ៊ុន ម៉ាណែត ជាគ្រឿងសម្ភារបរិក្ខាពេទ្យ និង ឧបករណ៍ពេទ្យសំខាន់ៗជាច្រើនមុខដល់ មន្ទីរពេទ្យយោធភូមិភាគទី៥ និងស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង សរុបថវិកាប្រមាណជាង ១លានដុល្លារ ហើយបរិក្ខាពេទ្យទាំងនេះ នឹងប្រគល់បន្តទៅ តាមអង្គភាពជំនាញផ្សេងៗសំខាន់ទៀត ដូចជា ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ទុកប្រើប្រាស់តាមការគួរ ។ បន្ទាប់មក ឯកឧត្តម ណុប ដារ៉ា តំណាង ឯ.ឧ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តយកអំណោយ គ្រឿងឧបភោគ បរិភោគ ដើម្បីចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលមកសំម្រាក ព្យាបាលនៅទីនេះ ជាពិសេស ចូលរួមរំលែកការលំបាកដល់យោធាមានជំងឺ មន្រ្តីនគរបាលផងដែរ។ អំណោយរបស់ ឯ,ឧ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទាំងអស់នេះ រួមមាន៖ អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាមួយចំនួនធំ៕