ពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នៅខេត្តក្រចេះ

ពិព័រណ៍ពាណិជ្ជកម្ម គឺជាវេទិកាពាណិជ្ជកម្ម មួយដ៏មានសារៈសំខាន់សម្រាប់ឲ្យបងប្អូនពាណិជ្ជករអាចសិក្សាស្វែងយល់ ពិភាក្សាគ្នា និងផ្លាស់ប្តូរគំនិតទៅវិញទៅមក ក្នុងប្រយោជន៍បង្កើតដៃគូពាណិជ្ជកម្មផង និងប្រយោជន៍ ចែករំលែកបទពិសោធន៍ ឈានទៅបង្កើតផលិតផលថ្មីៗ ដែលមានគុណភាពខ្ពស់ តម្លៃអាចប្រកួតប្រជែងបាន ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងទីផ្សារ នាំចេញនាពេលអនាគត។ នេះបើតាមបញ្ចាក់ពី ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នាខេត្តក្រចេះ។

ឯកឧត្តម ស៊ាង ថៃ បានបន្តទៀថា ពិព័រណ៍ពាណិជ្ជកម្ម តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០៧-១០ ខែមីនា ឆ្នាំ២០១៩ ដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីបណ្ដាផលិតករ អាជីវករ អង្គការ សមាគមនានា ដែលបាននិងកំពុងផលិតនូវផលិតផលខ្មែរ សម្រាប់ចែកចាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងពាណិជ្ជករ មកពីប្រទេសឡាវ និងវៀតណាម ហើយមាន ស្ដង់សរុបចំនួន ២១៥ស្ដង់។ អមជាមួយព្រឹត្ដិការណ៍ពិព័រណ៍នេះ ក៏មានការរៀបចំ ការប្រគំតន្ត្រីផងដែរ នៅរាត្រីថ្ងៃទី០៨-០៩ ខែមីនា ឆ្នាំ២០១៩ ដើម្បីទាក់ទាញឲ្យមានអ្នកទស្សនាពិព័រណ៍ និងមហាជនទូទៅ មកចូលរួមគាំទ្រកាន់តែច្រើនឡើងៗ។ 

សូមបញ្ចាក់ថា កិច្ចប្រជុំ គណៈកម្មាធិការ សម្របសម្រួលចម្រុះតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម កិច្ចប្រជុំទាំងនោះ មានគំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រ ជាច្រើនក្នុងការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលក្នុងនោះ ប្រធានបទសំខាន់បំផុត គឺការលើកឡើងនូវ សកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ ហើយពិព័រណ៍ពាណិជ្ជកម្ម គឺជាចំណែកមួយនៃ ការទ្រទ្រង់ឲ្យសកម្មភាព ទាំងនោះទទួលបានលទ្ធផលជាផ្លែផ្កា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner