មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តមណ្ឌលគិរី៖ មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩  ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធាន មនុស្ស» ដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត។

ឯកឧត្តម ប៉េង សម្បត្តិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលមានសម្តេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសីលធម៌សង្គម ដែលមានសន្តិភាព សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្លូរបស់មនុស្ស។ ឯកឧត្តម បញ្ជាក់ថា ប្រធានបទឆ្នាំនេះ បានបង្ហាញពីគោលបំណងបន្តរំលេចពីតម្លៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព។

នាឱកាសនោះដែរ ឯកឧត្តម ម៉ែន ង៉ុយ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩ ជូនដល់អង្គពិធីទាំងមូលផងដែរ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner