គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារគថ្លង់ និងកុមារពិការភ្នែក នៅសាលាកុមារ គ ថ្លង់ និងកុមារពិការភ្នែក ខេត្តសៀមរាប
គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានជួបសំណេះសំណាល់សួរសុខទុក្ខ និង រៀបចំអាហារ ផ្តល់អំណោយដល់កុមារគថ្លង់ និងកុមារពិការភ្នែក នៅសាលាកុមារ គ ថ្លង់ និងកុមារពិការភ្នែក ខេត្តសៀមរាប ក្នុងឱកាស ពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ( លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស) ក្រោមវត្តមាន ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោកជំទាវ រួមនិងសមាជិក សមាជិការ នាព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩នេះ ។
លោកកស្រី ហុង ធារី នាយិកានៃអង្គការគ្រួសារថ្មី បានអានរបាយការណ៍ថា ដោយមានការសហការរវាងអង្គការគ្រួសារថ្មី និងក្រសួងអប់រំ សាលាគ ថ្លង់ និងកុមារពិការភ្នែកខេត្តសៀមរាប បានចាប់ផ្ដើមសាងសង់នៅឆ្នាំ១៩៩៩និងដំណើរការនៅឆ្នាំ២០០០ ដែលបានទទួលបង្រៀន និង អប់រំតែកុមារពិការពីរប្រភេទប៉ុណ្ណោះឲ្យចូលរៀន គឺកុមារគថ្លង់ និង កុមារពិការភ្នែក រហូតដល់ឆ្នាំ២០១៧-២០១៩នេះ មានអគារសរុបចំនួន ១៣ខ្នង ដែល៤ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តៅ តឿន ។
ឯកឧត្តម ទៀ សីហា ក៏បានធ្វើការណែនាំ និង ក្រើនរំលឹកដល់ក្មួយៗកុមារគថ្លង់ និងពិការភ្នែក ក្នុងមណ្ឌលត្រូវខិតខំសិក្សារៀនសូត្រ និងស្តាប់នូវដំបូន្មានរបស់លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន និង បងតូចបងធំផងដែរ ។ ឯកឧត្តមក៏បានប្រកាន់ភ្ជាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ការដាក់ចេញនូវគោលការណ៍ សម្រាប់សមត្ថកិច្ចដែលពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះស្រ្តីកំពុងជាប់ក្នុងពន្ធនាគារ និងបានដាក់ចេញនូវបម្រាមដាច់ខាត មិនឲ្យមានការសម្របសម្រួលសុំសម្រាលទោស ចំពោះជនណាដែលប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈលើ អនីតិជន និង បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះស្ត្រីជាទណ្ឌិត ដែលកំពុងជាប់ក្នុងពន្ធនាគារ ដោយសម្តេចបានឲ្យសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាស្រ្តី ហើយស្រ្តីជាមាតាដែលត្រូវបានទទួលទោសទណ្ឌ ពិតជាមានអារម្មណ៍ខ្លោចផ្សារណាស់ ចំពោះកូនតូចរបស់ខ្លួន ដែលជាប់នៅជាមួយទាំងរូបគេពុំមានទោសកំហុសអ្វីសោះឡើយ ។
អ្នកគ្រប់គ្រងសាលាបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦-៧ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំ ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំខេត្ត រួមនិងថ្នាក់ដឹកនាំ ក្រុមគ្រួសារ ស.ស.យ.ក តែងតែយកថ្ងៃសិទ្ធិនារីអន្តរជាតិ ៨ មីនា អញ្ជើញមកជួបសំណេះសំណាល់ សួរសុខទុក្ខ រៀបចំអាហារ ចែកអំណោយដល់កុមារគថ្លង់ កុមារពិការភ្នែក លោកគ្រូ អ្នកគ្រូ និងបុគ្គល រួមនិងការកសាងនូវសមិទ្ធិផលជាច្រើនទៀតផងដែរ សម្រាប់សាលាកុមារ គ ថ្លង់ និងកុមារពិការភ្នែក ខេត្តសៀមរាប ៕





