តុលាការដោះលែងក្មេងស្ទាវ៤នាក់ ពាក់ព័ន្ធហិង្សាលើអតីតកីឡាករប្រដាល់ លោក ឡោ សំណាង តាមសំណើជនរងគ្រោះ
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ អតីតកីឡាករប្រដាល់ លោក ឡោ សំណាង បានចូលទៅដោះស្រាយជាមួយតុលាការ ដើម្បីឲ្យតុលាការដោះលែង ក្រុមក្មេងស្ទាវដែលព្រួតវាយ មកលើរូបលោកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយលោកមានការយោគយល់ជាពិសេសនោះគឺ យោគយល់ដល់ឪពុកម្តាយក្មេងស្ទាវទាំងនោះបានសុំឲ្យលោក លើកលែងទោសទាំងទឹកភ្នែកដែលដឹងពីកំហុស ព្រោះ តែភាពភ្លើតភ្លើនរបស់ឈាមជាក្មេងស្ទាវ ទើបខាង លោក ឡោ សំណាង យល់ព្រមអនុគ្រោះមិនប្រកាន់ទោសពៃរ្ត៍អ្វីទៀតនោះទេ និងសង្ឃឹមថា ក្មេងៗទាំងនេះកែខ្លួនសារជាថ្មី។

សូមរំឮកថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងស្ទាវ៤នាក់នឹងលោកឡោ សំណាង អតីតកីឡាករប្រដាល់ចាស់វស្សាយកមកប៉ុស្តិ៍នរគបាលទន្លេបាសាក់ ដើម្បីធ្វើការសួរនាំផងដែរ។

ជុំវិញហេតុការណ៍នេះសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុភាគីខាងក្រុមក្មេងស្ទាវបានចោទថាលោក ឡោ សំណាង បានបើករថយន្តប៉ះពួកគេហើយ មិនព្រមឈប់សុំទោសទើបធ្វើអោយពួកគេខឹងក៏បើកម៉ូតូស្ទាក់មុខរថយន្តដើម្បីអោយលោក ឡោ សំណាង សុំទោស ដោយពួកគេមិនស្គាល់ថាម្ចាស់រថយន្តនោះជាអតីតកីឡាករប្រដាល់ជើងឯកគុនខ្មែរពីរមុនទេ ដោយឃើញ លោកឡោ សំណាង ចុះមកពីលើរថយន្តមិនព្រមសុំទោសពួកគេ ទើបកើតជារឿងឈ្លោះប្រកែ រហូតផ្ទុះជាហិង្សាវាយគ្នាតែម្តងទៅ៕ធ.ដ ដោយៈ បញ្ញា
