ចិនជំរុញឱ្យសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងចាត់វិធានការជាជំហានៗ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ចិន៖ បញ្ហាតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េមិនអាចដោះស្រាយបានទេ ក្នុងរយៈពេលតែមួយថ្ងៃ ហើយថា ចំណុចសំខាន់គឺភាគីទំាងសងខាងត្រូវតែដោះសា្រយនូវការព្រួយបារម្ភ ដែលសមហេតុសមផល ដើម្បីបង្កើនការទុកចិត្តគ្នាទៅវិញទៅមក និងសមិទ្ធិផលនានា ក៏ដូចជាបើកផ្លូវដើម្បីដោះស្រាយបញ្ហា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដោយលោក កាង បានអះអាងថា ទីក្រុងប៉េកំាងតែងតែជឿជាក់ថា គោលនយោបាយធ្វើកិច្ចពិភាក្សា និងចរចាគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង គឺនៅតែរបៀបវារៈយ៉ាងសំខាន់ ក្នុងការដោះសា្រយវិបត្តនៅក្នុងតំបន់ទ្វីបកូរ៉េ។ លោក លូ កាង បានបន្ថែមទៀតថា យើងទំាងអស់គ្នាបានឃើញយ៉ាងច្បាស់ថា មេដឹកនាំមកពីភាគីទាំងពីរបានសម្តែងឆន្ទៈក្នុងការរក្សាកិច្ចសន្ទនាគ្នា ហើយយើងសង្ឃឹមថា ប្រទេសទាំងពីរអាចដាក់ឆន្ទៈនេះឲ្យអនុវត្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner