រដ្ឋមន្ត្រីកិច្ចការនារី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ប្រធានក្រុមមេធាវី ទស្សនកិច្ចស្ត្រីក្នុងពន្ធនាគារ

អត្ថបទដោយ៖
Kien Sereyvuth

ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់អទិភាពនៃការយកចិត្តទុកដាក់លើស្ត្រីដែលជាប់ឃុំឃាំង  បានជំរុញឲ្យមានដំណើរទស្សនកិច្ចសាកសួរសុខទុក្ខស្ត្រីជាប់ពន្ធនាគារក្នុងមណ្ឌលព្រៃ-ស។ ក្នុងមណ្ឌលអប់រំកែប្រែ ព្រៃ-ស នៅថ្ងៃទី៧មីនានេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី និងប្រធានក្រុមមេធាវីតេជោសែន លោក គី តិច បានអញ្ជើញ ចុះសាកសួរសុខទុក្ខស្ត្រី ជាប់ឃុំឃាំងជាច្រើននាក់នៅទីនោះ។

លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកកែវ រ៉េមី និងប្រធានក្រុមមេធាវី តេជោសែន លោក គី តិច ត្រូវបានគេដកស្រង់ប្រសាសន៍ក្នុងពេលជួបសំណេះសំណាលស្ត្រីដែលជាប់ឃុំឃាំង ជាមួយការដាស់តឿនការកែខ្លួនដើម្បីក្លាយជាមនុស្សល្អ។ ការលើកឡើងនូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការយកចិត្តទុកដាក់ស្ត្រីជាពិសេសស្ត្រីក្រីក្រ និងស្ត្រីមានបញ្ហាជាប់ឃុំឃាំង និងការបង្កើតនូវក្រុមមេធាវី សម្តេចតេជោសែនដើម្បីជួយការពារស្ត្រីក្រីក្រទូទាំងប្រទេសនោះថែមទៀត។ របាយការណ៍បានឱ្យដឹងថា សម្រាប់នារីដែលជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ (ម២) ព្រៃ-ស មានចំនួន១ពាន់០៥៩នាក់ ក្នុងនោះ ស្ត្រីមានផ្ទៃពោះ ចំនួន២៦នាក់។ ដោយឡែកប្រភេទជាប់ឃុំ ស្ត្រីត្រូវចោទមានចំនួន២១០នាក់ ស្ត្រីជាប់ចោទមានចំនួន១០៣នាក់ ស្ត្រីជាប់ពិរុទ្ធមានចំនួន៥៨២នាក់ និងទណ្ឌិតជាស្ត្រីមានចំនួន៣៣នាក់ កូនតាមម្តាយចំនួន៥៨នាក់ រួមមានស្ត្រី ចំនួន៣៣នាក់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner