គណបក្សនយោបាយ៥ចុះបញ្ជីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សានៅថ្ងៃដំបូង

អត្ថបទដោយ៖
Kien Sereyvuth

ចំនួនគណបក្សនយោបាយដែលបានមកចុះបញ្ជីជាមួយនឹងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សាអាណត្តិទី៣ មានចំនួន៥គិតត្រឹមថ្ងៃដំបូងទី៧មីនានេះ។ យោងតាមមន្ត្រីជាន់ខ្ពស់គជបលោកឌឹម សុវណ្ណារុំ គណបក្សទាំង៥ដែលបានមកចុះបញ្ជីរួមមាន គណបក្សប្រជាជនកម្ពុជា…គណបក្សយុវជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សឆន្ទៈខ្មែរ។
ការចុះឈ្មោះនេះ នឹងមានរយៈពេលតែ៥ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ កម្ពុជាគ្រោងនឹង រៀបចំការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ឧសភាឆ្នាំ២០១៩។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា អ្នកបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សានេះ គឺជា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន ១ម៉ឺន១ពាន់ ៥៧២ នាក់ ទូទាំងប្រទេស ។

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner