រុស្ស៊ីសម្រេចផ្អាកជាផ្លូវការនូវការអនុវត្តសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយសហរដ្ឋអាម៉េរិក
អត្ថបទដោយ៖
ហេង វណ្ណា
រុស្ស៊ី៖ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តចុះហត្ថលេខាហើយ លើបទបញ្ជាផ្អាកការអនុវត្តរបស់ទីក្រុងម៉ូស្គូ ក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយសហរដ្ឋអាម៉េរិក។ ការសម្រេចចិត្តរបស់រុស្ស៊ីនាពេលនេះ គឺជាការឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក ដែលប្រកាសថា ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដោយចោទថា ទីក្រុងម៉ូស្គូរំលោភបំពានលើសន្ធិសញ្ញាអន្តរជាតិនេះ។
ទន្ទឹមគ្នានោះ បើតាមវិមានក្រឹមឡាំង ការផ្អាកការអនុវត្តសន្ធិសញ្ញា INF នឹងត្រូវធ្វើឡើងរហូតទាល់តែទីក្រុងវ៉ាស៊ីនតោនបញ្ឈប់សកម្មភាពរំលោភបំពានរបស់ខ្លួន ខណៈលោក ពូទីន ផ្ទាល់ក៏បានប្រាប់ក្រសួងការបរទេសរុស្ស៊ីជូនដំណឹងពីការផ្អាកនេះទៅដល់បណ្ដាប្រទេសពាក់ព័ន្ធដទៃទៀតផងដែរ៕ម.ន



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។