អង្គការសហប្រជាជាតិ៖ រ៉េអាក់ទ័រនុយក្លេអ៊ែរដ៏សំខាន់របស់កូរ៉េខាងជើង បានបិទអស់រយៈពេលជាច្រើនខែ

កូរ៉េខាងជើង៖ ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា រ៉េអាក់ទ័រនុយក្លេអ៊ែរដែលគេជឿជាក់ថា បានផ្គត់ផ្គង់យ៉ាងច្រើនសន្ធឹកសន្ធាប់នៃភ្លុយតានីត្យូម សម្រាប់ការផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានបិទដំនើរការអស់រយៈ៣ខែកន្លងមកហើយ ដោយមិនដឹងពីមូលហេតុ។

រ៉េអាក់ទ័រសមត្ថភាព៥មេហ្គាវ៉ាត់នេះ គឺជាផ្នែកមួយនៃឧទ្យាន្តនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង ហើយវាអាចត្រូវបានរុះរើរ ដោយសារវាគឺជាបញ្ហាសំខាន់ នៅក្នុងកិច្ចចរចារវាងប្រធានាធិបតីអាម៉េរិក លោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កាលពីសប្តាហ៍មុន នៅប្រទេសវៀតណាម។

យ៉ាងណាមិញ ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុង វីយ៉ែន ប្រទេសអូទ្រីស មិនអាចចូលទៅកាន់កូរ៉េខាងជើងបាននោះទេ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបណ្តេញក្រុមអ្នកត្រួតពិនិត្យរបស់ខ្លួន នៅឆ្នាំ២០០៩ ហើយបច្ចុប្បន្នការត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងជើង ភាគច្រើនធ្វើឡើង តាមរូបភាពដែលផ្តល់មកពីផ្កាយរណប៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner