សហរដ្ឋអាម៉េរិកសម្រេចបញ្ជូនប្រព័ន្ធខែលការពារមីស៊ីលទៅឱ្យអ៊ីស្រាអែល

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យទីបញ្ជាការយោធាអាម៉េរិកប្រចាំតំបន់អឺរ៉ុប បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD ទៅឱ្យអ៊ីស្រាអែលហើយ ខណៈកងទ័ពអាម៉េរិកកំពុងដកខ្លួនចេញពីស៊ីរី។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យដដែលបានឱ្យដឹងក្នុងថ្ងៃចន្ទនេះថា ការបញ្ជូនប្រព័ន្ធមីស៊ីលខាងលើ មានគោលដៅសាកល្បងយោធាអាម៉េរិក ថាតើមានសមត្ថភាពប៉ុណ្ណា ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីល មិនថាតែនៅអ៊ីស្រាអែលឡើយ តែគឺនៅជុំវិញពិភពលោកទាំងមូល។

យ៉ាងណាមិញ អ្នកនាំពាក្យទីបញ្ជាការយោធាអាម៉េរិកប្រចាំតំបន់អឺរ៉ុបរូបនោះ មិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទបញ្ជូន ឬដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ដែលផលិតឡើងដោយក្រុមហ៊ុនអាវុធអាម៉េរិក Lockheed Martin និង Raytheon ទៅកាន់អ៊ីស្រាអែលនោះទេ ដោយសំអាងហេតុផលសន្តិសុខ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner