មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចកំពូលរបស់ចិនបើកដំណើរការហើយ ថ្ងៃនេះ
អត្ថបទដោយ៖
Kien Sereyvuth
មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចកំពូលនៃប្រទេសចិនបើកដំណើរការហើយ
មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលជាស្ថាប័នអំណាចកំពូលនៃប្រទេសចិនបានបើកដំណើរការហើយ នាព្រឹកថ្ងៃទី៥ ខែមីនា ២០១៩ នៅក្រុងប៉េកាំង។

ថ្នាក់ដឹកនាំនៃគណបក្សនិងរដ្ឋនៃប្រទេសចិនមានលោកស៊ីជីនភីងជាដើម និងតំណាងសភាប្រជាជនទូទាំងប្រទេសចំនួនជិត៣ពាន់នាក់បានចូលរួមពិធីសម្ពោធបើកនៃមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣។

ការចូលរួមកិច្ចការនយោបាយ និងចូលរួមពិភាក្សាអំពីកិច្ចការនយោបាយតាមបែបប្រជាធិបតេយ្យ ប្រទេសចិនប្រមូលកម្លាំង និងផ្តល់កម្លាំងចលករជាបន្តបន្ទាប់។ នៅខែមីនារៀងរាល់ឆ្នាំ មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងមហាសន្និបាតនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបើកធ្វើក្នុងពេលទន្ទឹមគ្នា៕ធ.ដ