ធនាគាររដ្ឋវៀតណាមប្តេជ្ញាជំរុញការផ្តល់កម្ចីដល់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីពង្រីកការនាំចេញ

ធនាគាររដ្ឋវៀតណាមបានសន្យាថា នឹងផ្តល់កម្ចីឲ្យបានច្រើនបន្ថែមទៀតសម្រាប់ក្រុមហ៊ុននាំអង្ករចេញ សម្រាប់ឆ្នាំ២០១៩នេះ។ ធនាគារ SBV ត្រូវបានសារព័ត៌មាន Vietnamnews ចេញផ្សាយនៅថ្ងៃទី៤ មីនានេះថា បានជំរុញដល់បណ្តាគ្រឹស្ថានផ្តល់កម្ចីទាំងឡាយត្រូវធានាថា បានផ្តល់ប្រភពទុនគ្រប់គ្រាន់តាមតម្រូវការរបស់ក្រុមសហគ្រាសនាំចេញអង្ករទៅលក់នៅក្រៅប្រទេស សម្រាប់រដូវប្រមូលផលនាពេលខាងមុខ នៃឆ្នាំ២០១៩នេះ។

ប្រភពថា ចាប់តាំងពីបុណ្យចូលឆ្នាំថ្មីវៀតណាមមក ទីផ្សារនាំចេញអង្ករត្រូវបានគេមើលឃើញថា បានធ្លាក់ថ្លៃ ដោយសារតែការផ្គត់ផ្គង់លើសហួសហេតុ។ ធនាគារនេះបានជំរុញឲ្យបណ្តាធនាគារពាណិជ្ជផ្តោតលើការផ្តល់កម្ចីទាន់ពេលវេលា ទៅដល់ក្រុមហ៊ុនដូច្នេះពួកគេអាចទិញអង្ករពីប្រជាកសិករ។
កាលពីឆ្នាំមុន កម្ចីសរុបសម្រាប់ឧស្សាហកម្មស្រូវអង្ករបានឈានដល់៩៩ទ្រីលានដុង កើនឡើន២៩,៨ទ្រីលានដុង បើធៀបនឹងឆ្នាំ២០១៧៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner