ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ចាប់ខ្លួនតាមបណ្តឹងថាបានចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចទៅលើនារីម្នាក់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវាលទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ លន់ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះឈ្មោះ ផ ច ធ អាយុ១៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះដើរចេញពីកន្លែងរើសអេតចាយ សំដៅទៅរោងកន្លែងស្នាក់នៅ មិនទាន់ដល់ផង ត្រូវបានជនសង្ស័យចាប់ផ្តួលទាញដកយកភ្លើងពិលចេញពីក្បាលហើយចាប់សម្រាត ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចនៅលើដី រួចគំរាមមិនឲ្យប្រាប់ឪពុក ឬអ្នកណាឲ្យដឹង។ ក្រោយពីជនសង្ស័យចាប់រំលោភហើយ ជនរងគ្រោះក៏បានដើរទៅរោងកន្លែងសម្រាក លុះរហូតដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ដោយទ្រាំនូវទង្វើររបស់ជនសង្ស័យមិនបាន រៀបរាប់ប្រាប់ដំណើររឿងដល់ឪពុក ដឹងសព្វរឿង ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគររដ្ឋបាលដង្កោ។ លុះដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈនេះ កម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យនាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដង្កោតែម្តង។ បច្ចុប្បន្នជនសង្ស័យជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការរដ្ឋានខណ្ឌដង្កោកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕