សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីនៅក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចក្រឡាហោម ស  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និង បានវាយ តម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាខិតខំប្រឹងប្រែង ធ្វើឲ្យសម្រេចបាននូវសមិ ទ្ធផល​ការងារ​ និងបានដំណោះស្រាយបញ្ហាប្រឈមនានាជាច្រើន នៅឆ្នាំ២០១៨កន្លងមកនេះ។ទន្ទឹមនេះពាក់ព័ន្ធ នឹងការងាររបស់រដ្ឋបាលខេត្តសម្ដេច​ក្រឡាហោម ស ខេង បានមាន​ប្រសាសន៍ណែនាំដល់ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុកទូទាំងខេត្តបាត់ដំបង ត្រូវមានលេខ​ទូរស័ព្ទនិងប្រព័ ន្ធបណ្ដាញសង្គមណាមួយ ដើម្បីឲ្យពលរដ្ឋងាយស្រួលក្នុងការផ្ដល់ព័ត៌មាន និងធ្វើការទំនាក់ដោយផ្ទាល់ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ជាពិសេសស្ថាន ភាពដែលកម្ពុជាយើងកំពុងតែទទួលរងនូវឥទ្ធិពលពីបាតុ ភូតគ្រោះ​ធម្មជាតិ និង គ្រោះរាំងស្ងួតចំពោះមុខ។

      នេះគឺជាការថ្លែងគូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទឹសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ដែលប្រព្រឹត្ត ទៅនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបងបន្ទាប់ ពីបានដំណើរការ ពីថ្ងៃទី២៧ខែកុម្ភៈ(ពេញមួយថ្ងៃ)។

        ទាក់ទិនទៅពីដំណេីរការ នៃ ការអនុវត្តគោលនយោ បាយវិមជ្ឈការ និង វិសហមជ្ឈការ ជាពិសេស គឺនៅថ្នាក់ ក្រោម សម្ដេចក្រឡាហោម ស ខេង បានថ្លែងគូសបញ្ជាក់ថា៖ នៅឆ្នាំ២០១៩និង២០២០ រាជរដ្ឋាភិបាល​ ត្រូវធ្វើឲ្យសម្រេចនូវកិច្ចការអាទិភាពចំនួន០៣រួមមាន៖ទី១.ការផ្ទេរមុខងារ និង ធនធានពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។ទី២. ការផ្ទេរបុគ្គលិក ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ និងការកែ​ទម្រង់រចនាសម្ព័ន្ធ ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក។ជាពិ សេសអាជ្ញាធររដ្ឋបាលខេត្ត ក្រុង-ស្រុកត្រូវបន្តពង្រីកបន្ថែ មក្នុងការបង្កើតនូវការិយាល័យច្រកចេញ-ចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកដ៏ទៃទៀតរបស់ខ្លួនដែលមិនទាន់មាន ក្នុងការបម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន ដែលនេះជាជម្រើសដ៏ល្អដើម្បីឆ្លើយតបពីតម្រូវការនិងសំណូមពរចាំបាច់របស់ពល រដ្ឋនៅមូលដ្ឋាន។

      សម្ដេចក្រឡាហោម ក៏បានរំលេចទៀតថា ឆ្នាំ២០១៨​កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដចតេជោ ហ៊ុន សែន បានគ្រប់គ្រង​និងធានាបានយ៉ាងល្អប្រសើរពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងបានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញ លេញនៅទូទាំងប្រទេស ប្រជាពលរដ្ឋមានឱកាស​ប្រកប មុខរបរនិងប្រកបការងារបានពេញលេញ។បង្ខំឲ្យពួកអគតិ
ក្រុមប្រឆាំងមួយក្តាប់តូច ទទួលបរាជ័យជាបន្តបន្ទាប់ ក្នុងការប៉ុនប៉ង អូសទាញពលរដ្ឋឲ្យចូលរួមនូវសកម្មភាពខុស ច្បាប់របស់ពួកគេ។សម្ដេចឧបនាយករដ្ឋមន្រ្តី បានសម្ដែង ក្ដីមោទនចំពោះលទ្ធផលនេះ ហើយអំពាវនាវឲ្យគ្រប់ភាគី ត្រូវបន្តរក្សានូវបរិយាកាសនេះជាបន្តទៀត ដោយសម្ដចបានគូសបញ្ជាក់ថា៖ កត្តាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុខសន្តិភាពនេះហើយ ដែលជាបង្អែកដ៏រឹងមាំសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើងទាំងមូល។
          ចំពោះការងារដោះស្រាយទំនាស់នៅតាមមូលដ្ឋាន ពិសេស ទំនាស់ដីធ្លី សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យអាជ្ញាធរខេត្តបាត់ដំបង ត្រូវប្រកាន់ខ្ជាប់នូវគោល ការណ៍យុត្តិធម៌ បញ្ចៀសឲ្យបានការប្រើអំពើហិង្សា ពោលគឺធ្វើយ៉ាងណាឲ្យពលរដ្ឋមើលមកឃើញថា៖ អាជ្ញាធរមិនមានភាពលម្អៀង ទៅតាមអំណាចឬទឹកប្រាក់ របស់ ភាគីណាមួយ​ឡើយ។

       ក្នុងឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេងក៏បានរំលឹក ដោយបានសង្កត់ធ្ងន់ជូនអង្គសន្និបាតទាំងមូ លរបស់រដ្ឋបាលខេត្តបាត់ដំបង ពីដំណើរការ នៃ ការបោះ ឆ្នោតកាលពីឆ្នាំ២០១៨ ពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបើទោះបីជាមជ្ឈដ្ឋានប្រឆាំងនៅក្នុងនិងក្រៅ ប្រទេសខ្លះ បានព្យាយាមបន្ទុចបង្អាក់ ប៉ុន្តែទីបំផុតបងប្អូនប្រជាពលរដ្ឋបានផ្ដល់យុត្តិធម៌ តាមរយៈការចូលរួមនាំគ្នានិងអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនលើសលុប។ សម្តេច​ ក៏បានគូសបញ្ជាក់ដល់អង្គសន្និបាតនូវប្រសាសន៍សម្ដេច តេជោ ហ៊ុន សែន ដែលថ្លែងអំពីការធ្វើកំណែទម្រង់ផ្ទៃក្នុង និង ពង្រីកមិត្តខាងក្រៅ ហើយសម្ដចក៏បានណែនាំ និង ជំរុញឲ្យថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធ បន្តអនុវត្តឲ្យបានត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់តាមគោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យបានកាន់តែល្អប្រសើរថែមទៀត៕.

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner