សម្ដេចតេជោ ចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ២នាក់
អត្ថបទដោយ៖
Kien Sereyvuth
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី១មីនា នេះ បានបញ្ចប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុចំនួន២រូបគឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុន វណ្ណៈ ។ សម្ដេចតេជោក្នុង ទំព័រហ្វេសប៊ុករបស់សម្ដេចបានថ្លែងថា ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។
ខ្ញុំត្រូវតែយកគ្រាប់គ្រួសនិងខ្សាច់ចេញពីស្បែកជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រី
ខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លា ក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន៕ធ.ដ