សហរដ្ឋអាម៉េរិកប្រកាសផ្ដល់ប្រាក់រង្វាន់១លានដុល្លារ សម្រាប់ព័ត៌មាននាំទៅរកការចាប់ខ្លួនកូនប្រុស Osama bin Laden

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសថា នឹងផ្ដល់ប្រាក់រង្វាន់១លានដុល្លារសម្រាប់ព័ត៌មាននាំទៅរកការចាប់ខ្លួន Hamza bin Laden ដែលជាកូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា Osama bin Laden។

ក្រសួងការបរទេសអាម៉េរិក តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ Hamza គឺជាមេដឹកនាំម្នាក់របស់ក្រុមអាល់កៃដា ហើយចាប់តាំងពីខែសីហា ឆ្នាំ២០១៥មក គាត់បានបញ្ចេញខ្សែអាត់សំឡេង និងសារវីដេអូជាច្រើននៅលើបណ្ដាញអ៊ីនធើណិត ដោយអំពាវនាវឱ្យអ្នកស្មោះស័្មគ្ររបស់ខ្លួនបើកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាម៉េរិក រួមទាំងបណ្ដាប្រទេសលោកខាងលិច។

សូមរំលឹកថា អតីតមេដឹកនាំអាល់កៃដា Osama bin Laden ត្រូវបានកងកម្ម៉ង់ដូរពិសេសអាម៉េរិកបាញ់សម្លាប់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ ក្នុងប្រទេសប៉ាគីស្ថាន ហើយសាកសពរបស់គាត់ត្រូវគេយកទៅបោះចោលនៅក្នុងសមុទ្រ។ រីឯកូនប្រុសរបស់លោក គឺ Hamza bin Laden ក៏បានចេញសារព្រមានផងដែរថា នឹងតាមសងសឹកសហរដ្ឋអាម៉េរិកឱ្យឪពុករបស់លោកវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner