រាជរដ្ឋាភិបាលកម្ពុជា សាទរចំពោះដំណើរការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ

សម្តេចតេជោបានអបអរសាទរចំពោះដំណើរការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ។ សម្តេចថា នេះគឺជាគម្រោងទី២ បន្ទាប់ពីគម្រោងទី១មន្ទីរពទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ដែលបានបើកការដ្ឋានសាង សង់កាលពីខែតុលាឆ្នាំ២០១៨កន្លងទៅ។ សម្តេចក៏បានលើកឡើងពីការកសាងខេត្តថ្មីនេះ ចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័នថ្មីដោយរៀបចំឲ្យមានបឋមសិក្សាវិទ្យល័យ សកលវិទ្យាល័យ អន្តេវាសិក សម្រាប់គ្រូសិស្សទៀត ផង ហើយជាមួយនឹងចលនាកៀងគរជំនួយ យើងបានកសាងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំនេះឡើង។ សម្តេថា ថ្ងៃនេះយើងប្រើប្រាស់ជំនួយរបស់ឧបត្ថម្ភរបស់សាធារណប្រជាមានិចិន ដែលកាលពីខែមករាទៅនោះ សម្តេចបានទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដែលពេលនោះគឺទាំងប្រធានាធិបតី ហ្ស៊ីជីនពីង និងនាយករដ្ឋមន្ត្រីលីខឺឈាំង របស់ចិន បានប្រាប់ខ្ញុំថាដើមឆ្នាំ 201៩នេះ ភ្ញៀវទស្សនកិច្ចផ្លូវរដ្ឋគឺនាយករដ្ឋមន្ត្រី កម្ពុជា ហ៊ុនសែនតែម្តង នៅក្រោយចូលឆ្នាំខ្មែរ និងមុនចូលឆ្នាំចិន។ សម្តេចថា យើងមិនបានប្រើប្រាស់នូវជំនួយឧបត្ថម្ភដែលមិត្តចិនបានផ្តល់300 ពាន់លានយ័នប្រហែលជា 600 លានដុល្លារ កសាងមន្ទីរពេទ្យនេះទេ លុយនោះគឺទុកអនុវត្តនូវគម្រោងផ្សេង តែលុយនេះគឺជាជំនួយមុនៗដែលបានចុះហត្ថលេខាហើយ។

យើងបានធ្វើទំនាក់ទំនងមិត្តភាពជាមួយចិនក្នុងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលប្រជាជនទាំងពីរមានទំនាក់ទំនងកាន់តែល្អទៅល្អទៅ ជាមួយគ្នា គ្មានអ្វីខុសទេនៅក្នុងការដែលយើងស្វែងរកទំនាក់ទំនងជិតខាង ល្អនៅក្នុងការដែលយើងស្វែងរកទំនាក់ទំនងជាមួយប្រទេសទាំងអស់នៅលើ ពិភពលោកដែលមិនប្រកាន់នូវនិន្នាការនយោបាយអ្វី ត្រូវការគឺមិត្តដែលចេះជួយគ្នានិងមិត្តដែលចេះគោរពឯករាជ្យនិងអធិបតេយ្យភាពរបស់យើង។ លើមូលដ្ឋាននៃចំណងទាក់ទងដែលសម្ដេចព្រះនរោត្តមសីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋរួមជាមួយថ្នាក់ដឹកនាំចិន កាលពីជាង 60 ឆ្នាំមុនបានកសាងទំនាក់ទំនងនោះ បច្ចុប្បន្នទំនាក់ទំនងនេះ ត្រូវបានបន្តថែរក្សា និងពូនជ្រុំដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈ និងដោយខ្លួនខ្ញុំផ្ទាល់ជានាយករដ្ឋមន្រ្តី បន្តការពូនជ្រុំនៅទំនាក់ទំនងនេះ។ តាមរយៈទំនាក់ ទំនងនេះគេបានឃើញការរីកដុះដាលយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឲ្យការអភិវឌ្ឍប្រទេសជាតិរបស់យើង ផ្លូវថ្នល់ ស្ពាន ជាច្រើនដែលបានសាងសង់រួចហើយៗ បានដាក់ឲ្យប្រើប្រាស់ និងកំពុងតែ សាងសង់បន្តទៅទៀតដែលកំពុងតែសាងសង់ ហើយនឹងបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់ មន្ទីរពេទ្យ សាលារៀន ជាពិសេសគឺសកលវិទ្យាល័យនៅខេត្តក្រចេះ ដែលខ្ញុំបានទៅចូលរួមសម្ភោធកាលពីប៉ុន្មានខែមុននេះ ក៏ត្រូវបានប្រើប្រាស់នៅទីនោះ។ ជំនួយក៏ដូចជាការវិនិយោគពីក្រុមហ៊ុនរបស់ចិនបានចូលរួមវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា យោងទៅលើការប៉ាន់ស្មានក្រុមហ៊ុនចិន ដោះស្រាយការងារធ្វើ ប្រមាណមិនតិចជាងកន្លះលាននាក់ទេ ដែលបានដោះស្រាយការងារធ្វើសម្រាប់ប្រជាពលរដ្ឋរបស់យើងឱ្យទទួលបានប្រាក់បៀវត្សរ៍សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសាររបស់កម្មករកម្មការិនីរបស់យើង។

វិស័យជាច្រើន ហើយសូម្បីតែអគ្គីសនីប្រើប្រាស់ ភាគច្រើននៅប្រទេសកម្ពុជា គឺក្រុមហ៊ុនចិនស្ទើរតែទាំងអស់ ដែលបានវិនិយោគទៅលើវិស័យអគ្គិសនីនៅកម្ពុជា។ សម្តេចថាខ្ញុំមិននិយាយទាំងស្រុងទេ អាចថាក្នុងចន្លោះពី 70 ទៅ 80 ភាគរយ នៃការប្រើប្រាស់អគ្គិសនីបច្ចុប្បន្ននៅកម្ពុជា ដែលទំហំទុនវិនិយោគរាប់ពាន់លានដុល្លារសហរដ្ឋអាម៉េរិក និងខ្សែបញ្ជូនចែកចាយរាប់ទាំងសេសាន 2 នៅឯខេត្តស្ទឹងត្រែងហើយដែលឆ្លងកាត់តាមខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាមរបស់យើងរូចបញ្ជូនចូលទៅទីក្រុងភ្នំពេញ គឺបានមកពីការវិនិយោគពីសំណាក់បណ្ដាក្រុមហ៊ុនមកពីសាធារណរដ្ឋប្រជាមានិតចិន។ គ្រាន់តែតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ 12 ដោះស្រាយការងារធ្វើ សម្រាប់កម្មករកម្មការិនីរបស់យើងប្រមាណ 3 ម៉ឺននាក់រួចស្រេចទៅហើយ។ អ៊ីចឹងទេនោះហើយគឺជាតម្រូវការនៃការអភិវឌ្ឍប្រទេសមួយដែលយើងចង់បានទាំងជំនួយផងចង់បានទាំងកម្ចីសម្រាប់សម្បទានដើម្បីកសាងហេដ្ឋា រចនាសម្ព័ន្ធផង និងយើងក៏ចង់បានអ្នកវិនិយោគមកវិនិយោគនៅក្នុងប្រទេសរបស់យើងផង។ នេះជាការចង់បានគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ការវិនិយោគពីបរទេសអ្នកណាក៏ចង់បានដែរ ប៉ុន្តែចម្លើយនៅកម្ពុជានៅ ពេលដែលមានចិនមកវិនិយោគបែរជាចង់ដេញចេញទៅវិញ។ ក្នុងន័យនេះសម្តេចបញ្ជាក់ថាទី១)ដាច់ខាតខ្មែរមិនឲ្យចិនត្រួតត្រាខ្មែរទេ និងទី២)ចិនក៏មិនត្រូវការត្រួតត្រាខ្មែរដែរ ហើយតាំងពីដើមរៀងមក និងក៏ដូចពេលខាង មុខ សម្តេចនៅតែប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner