ឃាត់ជនសង្ស័យចំនួន៣នាក់ និងថ្នាំញៀន១៨កញ្ចប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ម៉ៅ សឿត អធិការរងទទួលផែនយុត្តិធម៍ខណ្ឌច្បារអំពៅបានបញ្ជាក់នៅថ្ងៃទី១នេះថា ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលឆ្មក់ចុះបង្រ្កាបបាន និងដកហូតវត្ថុតាងថ្នាំញៀន១៨កញ្ចប់តូច កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែ កុម្ភ: ឆ្នាំ២០១៩ នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនសង្ស័យទី១)ឈ្មោះ ស្រ៊ុន សុផល ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់តូច និងម៉ូតូ១គ្រឿង ទី២)ឈ្មោះ ប៉េវ ពឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)ចំនួន១៣កញ្ចប់ (៧កញ្ចប់តូច៦កញ្ចប់ធំល្មម)ឃាត់ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ និងទី៣)ឈ្មោះ ផាត ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

លោកអធិការរងបានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ មានភ្នាក់ងារសង្ងាត់ថែមទាំងផ្នែកជំនាញខណ្ឌ ទើបឃាត់បានជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀនមកសួរនាំ រហូតឈានដល់ឃាត់បានអ្នកជួញដូរគ្រឿងបាន២នាក់ ក្នុងបន្ទប់ជួល និងដកហូតបានថ្នាំក្រាមសថ្លាចំនួនសរុប១៨កញ្ចប់ (ចំនួន៨កញ្ចប់ថង់ធំល្មម និង១០កញ្ចប់តូច) រួចនាំខ្លួនជនសង្ស័យទាំង៣នាក់ យកមកអធិការដ្ឋានច្បារអំពៅ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner