ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍បង្ហាញពីការព្រួយបារម្ភអំពីស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថាន

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ​បង្ហាញការព្រួយ​បារម្ភអំពីការប្រឈមមុខគ្នារវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានក្នុងករណីវិវាទនៅតំបន់កាស្មៀរ។ ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន គឺជា ប្រទេសមិត្តភក្តិរបស់កម្ពុជា។ សេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភនេះ បានប្រព្រឹត្តទៅក្នុងពេលដែលមានការបាញ់ទម្លាក់យន្តហោះប្រយុទ្ធឥណ្ឌា២គ្រឿងដោយប៉ាគីស្ថាន និងការចាប់ខ្លួន Pilot ឥណ្ឌាម្នាក់ទៀតដែលរដ្ឋា ភិបាលឥណ្ឌាបានទាមទារឲ្យធ្វើការដោះលែងជាបន្ទាន់។ សេចក្តីរាយការណ៍បានបង្ហាញអំពីការប្រើអាវុធបាញ់គ្នាតាមផ្លូវអាកាសមកលើតំបន់កាស្មៀរនោះថែមទៀតដែលនាំអោយមានការបារម្ភខ្លាចក្រែងមានសង្គ្រាម កើតឡើងរវាងប្រទេសទាំង២។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃនេះ បានសរសេរថាកម្ពុជា ជឿជាក់ថាប្រទេសប៉ាគីស្ថាន និងឥណ្ឌាអាចធ្វើការចរចាគ្នាដើម្បីកាត់បន្ថយភាពតានតឹងក្នុងពេលបច្ចុប្បន្ននិង ស្វែងរកដំណោះស្រាយទំនាស់តាមមធ្យោបាយសន្តិវិធី។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner