សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា មានជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នគរបាលប៉ុស្តិ៍អន្លង់ក្ងាន ឃាត់ជាបន្តបន្ទាប់ រួមជាមួយនឹងវត្ថុតាងមួយចំនួនផងដែរ។

លោកអធិការបានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ចំនួន២ បានល្បាតក្នុងមូលដ្ឋាន ហើយឃើញពួកគេគួរឲ្យសង្ស័យ ក៏ឃាត់ខ្លួនយកមកពិនិត្យទឹកនោមឃើញមានផ្ទុកនៅសារធាតុញៀន ក្នុងនោះរួមមាន៖

១)ឈ្មោះ រី រ៉ែន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

២)ឈ្មោះ សុខ វណ្ណឌឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ អ្នកទាំងពីរត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួននៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សម្ភារដកហូត៖ ក្រាម០១កូនថង់តូច និងម៉ូតូ១គ្រឿង។

ទី៣)ឈ្មោះ អុល ឆៃហុង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចឃាត់ខ្លួនបាន នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទី៤)ឈ្មោះ ម៉ន កែវឡុង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទី៥)ឈ្មោះ អ៊ុល កែវឡុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

និងទី៦)ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

អ្នកទាំង៣ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវស១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារដកហូត៖ គ្រឿងញៀន៧កញ្ចប់តូច និងទូរសព្ទដៃ៤គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៦នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner