ផ្កាយ៣ម្នាក់បបួលនារីចម្រៀងទៅដេក តែនាងមិនព្រម ទះនាងបីកំផ្លៀងផ្អើលភោជនីយដ្ឋានបឹងមាសទាំងយប់
ភ្នំពេញ៖ បុរសម្នាក់អួតខ្លួនថា ជាមន្ត្រីរយោធាពាក់ផ្កាយ៣ រួមនិងបក្ខពួកប្រុសស្រីជាង១០នាក់ទៀតជិះរថយន្ត២ទៅ៣គ្រឿងមកចូលផឹកស៊ីនៅភោជនីយដ្ឋានបឹងមាស ហើយបានពេញចិត្តនឹងស្រីអ្នកចម្រៀងម្នាក់ បានបបួលនាងទៅដេក តែនាងមិនព្រមក៏ទះ៣កំភ្លៀង រួចរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន បឹងមាស ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ យិន ស្រីពៅ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអ្នកចម្រៀងប្រចាំភោជនីដ្ឋាន បឹងមាស ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ចំណែកជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តចេញពីភោជនីដ្ឋានបឹងមាសបាត់ស្រមោល។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៍មានថា នាងបានមកច្រៀងនៅភោជនីដ្ឋានបឹងមាសនេះ បាន៦ខែមកហើយ។ យប់ថ្ងៃកើត ស្រាប់តែបុរសម្នាក់អួតខ្លួនថា ជាយោធាពាក់ផ្កាយ៣ រួមនិងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្ត២ទៅ៣គ្រឿងមកផឹកស៊ី ចំណែកបុរសដែលអួតខ្លួនថាជាមន្ត្រីយោធាពាក់ផ្កាយ៣នោះ បើករថយន្តម៉ាស្តាពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ02-2-1215 បាននាំគ្នាចូលមកផឹកសីយ៉ាងសប្បាយ។

លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែបុរសដែលបានអួតខ្លួនថាជាមន្ត្រីរយោធានោះ បានហៅអ្នកចម្រៀងចំនួន៤នាក់រួម និងរូបនាងផង ដែលកំពុងច្រៀងនៅលើឆាកឲ្យចុះមករាំកំដរនៅខាងក្រោម ស្រាប់តែកំពុងតែរាំជនដៃដល់នោះ បានមកនិយាយជាមួយរូបនាងថា នៅផឹកស៊កំដររូបគេទៅ គេនឹងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៏មិនបានឆ្លើយឆ្លងវែងឆ្ងាយនោះទេ ស្រាប់តែជនដៃដល់នោះបានមកលួមលោមនាងទៀត ហើយក៏បបួលរូបនាងទៅដេក តែនាងឆ្លើយវិញថារូបនាងខ្ញុំមិនលក់ខ្លួនទេ លក់តែសំឡេងទេ ធ្វើឲ្យជនដៃដល់មានការខឹងសម្បារយ៉ាងខ្លាំង បានស្ទុះទៅទះកំភ្លៀងនាងចំនួន៣កំភ្លៀង បន្ទាប់មកក៏ប្រញាប់ញាល់បើករថយន្តចេញពីកន្លែងហេតុតែម្តង។ រូបនាងក៏បាលលួចថតបានរូបភាពមួយចំនួនផងដែរ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមអ្នកសារព័ត៌មាននាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនដៃដល់ដែលថា ជាផ្កាយ៣ យកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

