សហរដ្ឋអាម៉េរិកគ្រោងចាត់វិធានការ ដើម្បីបញ្ចប់ការអនុគ្រោះពិសេសសម្រាប់ទីក្រុងហុងកុង ក្រោយដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មី
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង គឺជាការប្រមាថមើលងាយដល់ប្រទេសទាំងអស់ ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការ ដើម្បីបញ្ចប់ការអនុគ្រោះពិសេសសម្រាប់ក្រុងមួយនេះ ។
លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង អំពីការចែងទាំងស្រុងរបស់ច្បាប់នេះ និងអំពីសុវត្ថិភាពរបស់អ្នករស់នៅក្នុងទីក្រុងហុងកុង ដែលក្នុងនោះមានទាំងពលរដ្ឋអាមេរិកផងដែរ ។ លោកបន្ថែមថា មាត្រាទី៣៨នៃច្បាប់ថ្មីនេះ ក៏មានចេតនាចង់សំដៅលើបទឧក្រិដ្ឋដែលប្រព្រឹត្តិឡើងនៅខាងក្រៅទីក្រុងហុងកុង ដោយអ្នកដែលមិនមែនជាពលរដ្ឋហុងកុងផងដែរ ហើយករណីនេះ ទំនងជាបូករួមទាំងពលរដ្ឋអាមេរិកផងដែរ ។ នេះគឺជារឿងហួសហេតុជ្រុល និងជាការប្រមាថមើលងាយដល់ប្រទេសទាំងអស់ ។
គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីនេះនឹងផ្តន្ទាទោសឧក្រិដ្ឋលើទង្វើអបគមន៍ ការផ្តួលរំលំរដ្ឋាភិបាល អំពើភេរវកម្ម និងការគប់គិតជាមួយបរទេស ដែលអាចជាប់ពន្ធនាគារមួយជីវិត រួមទាំងការអនុញ្ញាតឱ្យធ្វើបត្យាប័នទៅប្រទេសចិន និងការបង្កើតជាផ្លូវការនូវភ្នាក់ងារសន្តិសុខរបស់ចិននៅក្នុងទីក្រងហុងកុងទៀតផង ៕ធ.ដ




