ថៃប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច ២សប្តាហ៍ម្តង ស្តារឡើងវិញពីវិបត្តិកូវី១៩ ត្រឹម៦ ទៅ១២ខែ

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូឆា បានបញ្ជាឲ្យមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច រៀងរាល់២សប្តាហ៍ម្តង ដើម្បីស្វែងរកវិធានការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ក្នុងពេលពី៦ខែទៅ១២ខែ។

នាយករងខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ លោក Kobsak Pootrakool បាននិយាយកាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញថា លោក ប្រាយុទ្ធបានបញ្ជាឲ្យមានកិច្ចប្រជុំញឹកញាប់ របស់ក្រុមរដ្ឋមន្ត្រីធ្វើការងារលើផ្នែកសេដ្ឋកិច្ច ដោយការបង្គាប់នេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីៗនេះ។ លោកថា រាជរដ្ឋាភិបាលចាំបាច់ត្រូវបង្កើតឲ្យមានគោលនយោបាយនិងវិធានការបន្ថែមទៀត ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

លោក Kobsak ថា «រាជរដ្ឋាភិបាលបានអនុវត្តវិធានការមួយចំនួនហើយ ក្នុងការស្រោចស្រង់ចេញពីផលប៉ះពាល់នៃជម្ងឺកូវីដ១៩ ដូចជាកញ្ចប់ជំនួយហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ព្រមទាំងការផ្តល់សាច់ប្រាក់ជួយពលរដ្ឋដែលរងផលប៉ះពាល់ជាដើម ប៉ុន្តែវិធានការថ្មីៗចាំបាច់ត្រូវមានទៀត ដើម្បីជួយស្តារសេដ្ឋកិច្ចជាតិ ឡើងវិញ នៅចន្លោះពីជាង៦ខែទៅ១២ខែ»។ តាមគម្រោងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច នឹងរៀបចំឡើងទៀត នៅថ្ងៃទី១០ កក្តដា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner