ថ្ងៃនេះ លោក ត្រាំ និងលោក គីម នឹងទទួលទានអាហារពេលល្ងាចរួមគ្នា មុនពេលជួបផ្លូវការថ្ងៃទី២៧-២៨កុម្ភៈ
អត្ថបទដោយ៖
Kien Sereyvuth
សេតវិមានរបស់អាម៉េរិកបានឲ្យដឹងនៅថ្ងៃទី២៦ កុម្ភៈនេះថា ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងទទួលទានអាហារពេលល្ងាចរួមគ្នា នៅទីក្រុងហាណូយ ប្រទេសវៀតណាមល្ងាចនេះ មុនពេលដែលភាគីទាំងពីរជួបផ្លូវការនៅថ្ងៃទី២៧ ដល់២៨ កុម្ភៈ។

ប្រភពថា លោក ត្រាំ និងលោក គីម នឹងស្វាគមន៍គ្នាទៅវិញទៅមក មុនពេលទទួលទានអាហាររួមគ្នា។ លោកត្រាំ នឹងអមដំណើរដោយរដ្ឋមន្ត្រីការបរទេស Mike Pompeo ហើយលោក គីម ជុងអ៊ុន អមដោយមន្ត្រីជាន់ខ្ពស់របស់លោកចំនួន២រូប៕ធ.ដ

