ដូណាល់ ត្រាំ៖ កូរ៉េខាងជើងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំលើពិភពលោក បើសិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា រូបលោកនឹងធ្វើដំណើរចាកចេញទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ដើម្បីចូលរួមជំនួបកំពូលលើកទី២ ជាមួយប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។

តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា លោកនឹងចាកចេញទៅកាន់ទីក្រុងហាណូយ នៅព្រឹកថ្ងៃស្អែកនេះ សម្រាប់ជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាម ជាទីដែលពួកយើងទាំងពីររំពឹងថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងឈានទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ដូចដែលបានធ្វើកន្លងមក ក្នុងអំឡុងជំនួបកំពូលលើកដំបូងនៅប្រទេសសង្ហិបុរី ។

ទន្ទឹមគ្នានោះដែរ លោក ត្រាំ បានសម្តែងការសាទរចំពោះទំនាក់ទំនងដ៏អស្ចារ្យរបស់លោកជាមួយលោក គីម ដោយបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងអាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំនៅគ្រប់ទីកន្លែងក្នុងពិភពលោក នៅពេលដែលអវត្តមានអាវុធប្រល័យលោក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner