លោក ត្រាំ និងលោក គីម នឹងជួបគ្នាមួយទល់មួយ មុនចូលរួមកិច្ចប្រជុំកំពូលជាផ្លូវការ

សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានរាយការណ៍ថា លោក ដូណាល់ ត្រាំ នឹងត្រូវចូលរួមក្នុងជំនួបមួយទល់នឹងមួយជាមួយលោក គីម ជុងអ៊ុន ក្នុងអំឡុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាម នាសប្ដាហ៍ក្រោយនេះ។

បើតាមមន្រ្តីអាម៉េរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បានឱ្យដឹងដែរថា ជំនួបកំពូលជាលើកទី២នាពេលឆាប់ៗខាងមុខនេះ អាចនឹងដំណើរការដូចជំនួបដែលធ្លាប់បានធ្វើនៅក្នុងប្រទេសសិង្ហបុរីដែរ។ ពោលគឺមេដឹកនាំទាំងពីរទំនងជាងជួបគ្នាក្នុងជំនួបទល់មុខ មុននឹងចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីនៃប្រទេសទាំងពីរ។

រហូតមកទល់ពេលនេះ មានអ្នកកាសែតអន្តរជាតិប្រមាណ២,៦០០នាក់ហើយ បានចុះឈ្មោះដើម្បីត្រៀមយកព័ត៌មាននៃកិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង។ នេះបើតាមការឲ្យដឹងពីអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក ឡេ ហុយទ្រុង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner