យានអវកាសអ៊ីស្រាអែល នឹងទៅដល់ឋានព្រះចន្ទនាអំឡុងខែមេសា បន្ទាប់ពីការបាញ់បង្ហោះនៅសប្តាហ៍នេះ

សហរដ្ឋអាម៉េរិក៖ យានរុករកមួយគ្រឿងរបស់អ៊ីស្រាអែលឈ្មោះថា ប៊ែរែស៊ីត នឹងត្រូវធ្វើគោចរជាគន្លងរាងពងក្រពើព័ទ្ធជុំវិញផែនដីជាច្រើនជុំ រហូតដល់អាចទៅកៀក និងចុះចតលើផ្ទៃព្រះចន្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ក្រោយត្រូវបានគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអាម៉េរិក SpaceX បាញ់បញ្ជូលឡើងទៅកាន់ទីអវកាសនៅសប្តាហ៍នេះ។

ប្រសិនបើបេសកកម្មនេះជោគជ័យ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះចន្ទ បន្ទាប់ពីអតីតសហភាពសូវៀត សហរដ្ឋអាម៉េរិក និងចិន ខណៈក្រុមការងាររបស់អង្គការអវកាសអ៊ីស្រាអែល IAI បានបង្ហាញមោទនភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹងសម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា រ៉ុក្កែត Falcon 9 របស់ SpaceX បានដុតកម្តៅ និងរុញច្រានយានរុករកឋានព្រះច័ន្ទលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ឡើងទៅកាន់ទីអវកាសកាលពីម៉ោង៨និង៤៥នាទីយប់ថ្ងៃព្រហស្បតិ៍ត(ម៉ោងក្នុងតំបន់) ចេញពីស្ថានីយបាញ់បង្ហោះ Cape Canaveral នៃកងទ័ពអាកាសអាម៉េរិក។ សម្រាប់រ៉ុក្កែត Falcon 9 ខាងលើនេះ មិនត្រឹមតែផ្ទុកយានរុករកឋានព្រះចន្ទរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែវាថែមទាំងផ្ទុះផ្កាយរណបរបស់ឥណ្ឌូណេស៊ីមួយគ្រឿងទៀតមានឈ្មោះថា Nusantara Satu ទៅទម្លាក់នៅគន្លងគោចរជុំវិញភពផែនដីផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner