ក្រុមហ៊ុន Samsung បញ្ចេញស្មាតហ្វូនត្រកូល Galaxy ជំនាន់ថ្មីជាផ្លូវការ ជាមួយនឹងការបំពាក់កាម៉េរ៉ាចំនួន៦គ្រាប់
បរទេស៖ ដើម្បីអបអរសារទរខួប១០ឆ្នាំនៃស្មាតហ្វូន Galaxy ត្រកូល S ក្រុមហ៊ុន Samsung បានបញ្ចេញអាវុធធំៗមួយចំនួនមានដូចជា Galaxy S10, Galaxy S10+, Galaxy S10E, Samsung Galaxy Watch Active, Samsung Galaxy Buds និងអាវុធពិសេសចុងក្រោយ គឺ Samsung Galaxy Fold ។

នាឱកាសនោះដែរ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារនៃផលិតផលរបស់ក្រុមហ៊ុន Samsung លោក Justin Denison បានដាក់បង្ហាញទូរសព្ទ Galaxy Fold ដែលជាទូរសព្ទបត់អេក្រង់ដំបូង គេបង្អស់របស់ Samsung ដែលកំពុងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង។

លោកបន្តថា ជាមួយគ្នានេះ Samsung ក៏បានសហការជាមួយបណ្តាញសង្គម Instagram ដែលនឹងបំពាក់មុខងារពិសេសសនៅក្នុងកាមេរ៉ាសម្រាប់ការថតរូប Instagram Mode ចូលទៅក្នុងបណ្តាញសង្គមនេះបានយ៉ាងល្អឥតខ្ចោះ ដូច្នេះវាពិតជាសាកសមសម្រាប់ ហ្វេនដែលនិយមចូលចិត្តថតរូបដាក់ក្នុងបណ្តាញសង្គម Instagram ។

អនុប្រធានខ្ពស់ផ្នែកទីផ្សាររូបនេះ បានបញ្ជាក់បន្ថែមថា Galaxy Fold មាន ៤ពណ៌សម្រាប់ ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ខណៈស្មាតហ្វូនអេក្រង់បត់ដ៏ ប្រណីតនេះ នឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ជាមួយនឹងតម្លៃ១៩៨០ ដុល្លារអាម៉េរិក (តម្លៃដើមនៅក្រៅប្រទេស) ហើយវាអាចនឹងឡើងដល់ទៅ២,០០០ជាង ឬប្រែប្រួលពេលមកដល់ប្រទេសកម្ពុជា៕ធ.ដ
