សម្អាតចេតិយវត្តច្បារអំពៅ ដែលជាកន្លែងក្មេងៗជក់គ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ចេតិយវត្តច្បារអំពៅ ត្រូវបានក្រុមក្មេងៗប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន និងហិតកាវ យ៉ាងអនាធិបតេយ្យ ដែលតាំងជំនាន់ព្រះតេជគុណ ហោ សុខុន ជាចៅអធិការវត្តមកម៉្លេះ។ ដោយមើលឃើញពីបញ្ហានេះ ព្រះតេជគុណ ង៉ែត រ៉ាល់ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ នេះ ដឹកនាំកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ ដុតកម្ទេចស្មៅ និងព្រៃម្តុំចេតិយនេះចេញ។ ប្រជាពលរដ្ឋបញ្ជាក់ថា ការដុតកម្ទេចស្មៅ និងព្រៃម្តុំចេតិយវត្តច្បារអំពៅនេះ គឺដើម្បីលុបបំបាត់កុំឱ្យក្រុមក្មេងៗប្រើប្រាស់គ្រឿងញៀន៕ធ.ដ



