សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៨នាក់ ទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជនសង្ស័យចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីត្រូវបានបញ្ចប់នីតិវិធីសាកសួរ ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន។ នេះបើយោងតាមអធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានឲ្យដឹង។ លោកអធិការបានបន្តថា ក្នុងចំណោម៨នាក់នេះ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀន ចំណែក៦នាក់ទៀត ពាក់ព័ន្ធទៅនឹងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងឱកាសនេះ លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ មេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗទៀត ដែលបង្កផលប៉ះពាល់ដល់សង្គមជាតិ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner