វៀតណាមនាំចូលរថយន្តជិត១២០០០គ្រឿងក្នុងខែដំបូងនៃឆ្នាំ២០១៩

វៀតណាមបាននាំចូលរថយន្តជិត១១៧០០គ្រឿង តម្លៃជិត២៧៣លានដុល្លារអាម៉េរិក កាលពីខែមករា ២០១៩ ជាចំនួនប្រហាក់ប្រហែលគ្នា ក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយ១ខែ យ៉ាងតិចណាស់ នាំចូលបាន១០០០០គ្រឿង នេះបើតាមស្ថិតិរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី២១ កុម្ភៈ ២០១៩។

ប្រភពថា រថយន្ត៦៧ភាគរយដែលត្រូវបាននាំចូលកាលពីខែមករា គឺជារថយន្តដែលមានកៅអី៩ ឬ តិចជាងនេះ។ សម្រាប់រថយន្តដឹកទំនិញមាន៣០ភាគរយ ក្រៅពីនេះគឺជារថយន្តដែលមានកៅអីច្រើនជាង៩កៅអី និងរថយន្តផ្សេងៗទៀត។

ថៃ និងឥណ្ឌូនេស៊ី នៅតែជាប្រទេសនាំរថយន្តចូលទៅប្រទេសវៀតណាមច្រើនជាងគេ ក្នុងនោះ កាលពីខែមករា ២០១៩ ថៃនាំចូលរថយន្តទៅវៀតណាមជិត៧៤០០គ្រឿង ស្មើនឹង៦៣ភាគរយ តម្លៃ១៥៣លានដុល្លារអាម៉េរិក។ យោងតាមសមាគមផលិតរថយន្តវៀតណាមថា ទីផ្សារក្នុងស្រុករកឃើញថា រថយន្តជិត៣៣៥០០គ្រឿងត្រូវបានលក់ កើនឡើង២៧ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner