វៀតណាមរំពឹងនាំចេញអង្ករឲ្យបានពី៦ទៅ៧លានតោន នៅឆ្នាំ២០១៩

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានចេញផ្សាយថា វៀតណាមគ្រោងនឹងធ្វើការនាំចេញអង្ករឲ្យបានពី០៦ ទៅ០៧លានតោន ក្នុងឆ្នាំ២០១៩នេះ ដោយកាលពីឆ្នាំ២០១៨ នាំចេញបានប្រមាណ៦,១លានតោនគិតជាទឹកប្រាក់ជិត ៣,១ពាន់លានដុល្លារអាម៉ររិក។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងទៀតថា កាលពីខែមករាកន្លងទៅ វៀតណាមបាននាំចេញអង្ករ៤០០០០០តោនគិតជាតម្លៃ ១៨០លានដុល្លារទៅកាន់ទីផ្សារនានានៅឯក្រៅប្រទេស។

នាយករដ្ឋមន្រ្តីវៀតណាមបានស្នើក្រសួងកសិកម្មក៏ដូចជាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្យាយាមស្វែងរកទីផ្សារនាំចេញរយៈពេលវែង និងកាន់តែធំសម្រាប់អង្ករវៀតណាម។ បរិមាណនៃការនាំចូលអង្ករពីប្រទេសវៀតណាម បានកើនឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី អ៊ីរ៉ាក់ ទីក្រុងហុងកុង និងហ្វីលីពីន កាលពីឆ្នាំ២០១៨៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner