ឃាត់រថយន្តចំនួន១១គ្រឿង ក្រោយត្រួតពិនិត្យឃើញដឹកលើសទម្ងន់កំណត់
អត្ថបទដោយ៖
Kien Sereyvuth
នៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ម្សិលមិញ ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋានសរុបចំនួន៤៣នាក់ បានចុះឆ្មក់ឃាត់ចាប់រថយន្ត ដែលសង្ស័យថាផ្ទុកលើសទម្ងន់កម្រិតកំណត់ ដើម្បីធ្វើការត្រួតពិនិត្យ និងថ្លឹង ចំនួន១២គ្រឿង នៅផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលថ្លឹងរួច គឺមានរថយន្តចំនួន១១គ្រឿង បានផ្ទុកលើសទម្ងន់កម្រិតកំណត់ ចន្លោះចាប់ពី០៨តោនរហូតដល់២៣តោន។ រថយន្តទាំងអស់នោះ គឺ រថយន្តដឹកខ្សាច់ ស៊ីម៉ង់ត៍ ក្បឿង និងចំណីសត្វជាដើម។ ឯកឧត្តម សេង ឈួន បានបញ្ជាក់ថា រថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំងនេះមានរថយន្តខ្លះ បានផាកពិន័យម្តងរួចហើយ តែនៅមិនរៀងចាល តែក្រសួងមានវិធានការជាបន្តបន្ទាប់ហើយ៕ធ.ដ


