នគរបាលប៉ុស្ដិ៍បឹងទំពុន២ឃាត់ខ្លួនស្ត្រីម្នាក់ ក្នុងករណីរក្សាទុកគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងទំពុន២ បានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ កាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន២កញ្ចប់តូច ។

ស្ត្រីជាជនសង្ស័យឈ្មោះ ហុង ស្រីណា ហៅតាំង អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ទំពុនទី២ ធ្វើការល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យកំពុងដើរតាមដងផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ និងឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនជាក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូចនៅជាប់ខ្លួនទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍បឹងទំពុន២ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner